ហុងកុង៖ រដ្ឋាភិបាលទីក្រុងហុងកុង បាននិយាយនៅថ្ងៃសុក្រ ទី២៨ ខែមករានេះ ថា ខ្លួននឹងផ្តល់ប្រាក់សំណងដល់ម្ចាស់ហាងលក់សត្វចិញ្ចឹមដែលជួញដូរសត្វកណ្តុរ បន្ទាប់ពីបានបញ្ជាឱ្យសម្លាប់សត្វកណ្តុរជាង ២,០០០ក្បាល កាលពីសប្តាហ៍មុន ដោយសារការភ័យខ្លាចថា ពពួកសត្វទាំងនោះ អាចបង្ករការរាលដាលវីរុសកូវីដ១៩។

នាយកដ្ឋានកសិកម្ម ជលផល និងអភិរក្សនៃទីក្រុងបាននិយាយថា ខ្លួននឹងផ្តល់ការបង់ប្រាក់មួយដងរហូតដល់ ៣០,០០០ ដុល្លារហុងកុង (៥,០០០ ដុល្លារអាមេរិក) ដល់ហាងដែលរងផលប៉ះពាល់ដោយការសម្លាប់សត្វសត្វទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋាននេះ បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា៖ «វិធានការទាំងអស់នេះបានប៉ះពាល់ដល់អាជីវកម្មនៃហាងលក់សត្វចិញ្ចឹមក្នុងស្រុកដែលលក់សត្វ» ដោយបន្ថែមថា ការទូទាត់ប្រាក់សំណង នឹងត្រូវបានធ្វើឡើងពីមូលនិធិសង្គ្រោះប្រឆាំងនឹងជំងឺរាតត្បាតរបស់រដ្ឋាភិបាល។

ទំនាក់ទំនងរវាងសត្វកណ្តុរ និងការចម្លងរោគមកមនុស្ស នៅតែមិនអាចសន្និដ្ឋានបាន តែយ៉ាងណា មន្ត្រីរដ្ឋាភិបាល បាននិយាយថា ការបង្រ្កាបនៅតែចាំបាច់ ព្រោះជាវិធានការប្រុងប្រយ័ត្នហានិភ័យ។

ទន្ទឹមនោះ ទីក្រុងហុងកុង បានបន្តអនុវត្តយុទ្ធសាស្ត្របំបាត់កូវីដ១៩ឱ្យអស់ ពោលគឺ «Covid-Zero» អស់ជាច្រើនខែមកហើយ ដោយបានបិទខ្ទប់ស្ទើរគ្រប់កន្លែងនៃទីក្រុង ដោយក្នុងនោះ ជើងហោះហើរត្រូវបានកាត់បន្ថយ ៩០ ភាគរយ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ The Strait times

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]