ចិន៖ កាលពីថ្មីៗកន្លងទៅ តារាសម្ដែងស្រី Angelababy និងអតីតស្វាមី លោក Huang Xiaoming បានប្រកាសពីការលែងលះគ្នារបស់ពួកគេ ដែលជាដំណឹងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសិល្បៈកម្សាន្ត និងបានធ្វើឲ្យបណ្ដាហ្វេនៗជាច្រើនមានការសោកស្ដាយចំពោះទំនាក់ទំនងមួយនេះ។
ដោយឡែក នៅក្នុងរឿងរ៉ាវរបស់អតីតប្ដីប្រពន្ធតារាប្រុសស្រីល្បីទាំងពីររូបនេះ ខាងសារព័ត៌មានក្នុងស្រុកបានបង្ហើបឲ្យដឹងថា Angelababy និង លោក Huang Xiaoming បានឆ្លងកាត់ ដំណើរការលែងលះគ្នា តាំងពីឆ្នាំ ២០២១ មកម្លេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយនៅក្នុងអំឡុងពេល ២ ឆ្នាំ កន្លងមកនេះ អ្នកទាំងពីរបានព្យាយាមជាច្រើនដង ដើម្បីកែប្រែអារម្មណ៍របស់ពួកគេ ប៉ុន្តែនៅតែមិនបានជោគជ័យ។ ដូច្នេះហើយក្រោយពី ដោះស្រាយតាមនីតិវិធីច្បាប់ ហិរញ្ញវត្ថុ រួមទាំងកូន បានរួចរាល់ ពួកគេក៏បានសម្រេចចិត្តផ្សព្វផ្សាយព័ត៌មានជាសាធារណៈ កាលពីថ្ងៃទី ២៨ ខែមករា ។
គួររំឮកផងដែរថា ជីវិតអាពាហ៍ពិពាហ៍របស់ Angelababy និង លោក Huang Xiaoming តែងតែមានព័ត៌មានបែកធ្លាយពីពាក្យចចាមអារ៉ាមលែងលះគ្នាជាច្រើនមកហើយ តែចុងក្រោយ ពួកគេទាំងពីរគ្មានអ្វីត្រូវលាក់បាំងទៀតទេ ខណៈដែលគោលបំណងនៃការប្រកាសនេះ ត្រូវបានគេលើកឡើងថា គឺដើម្បីឲ្យអ្នករាល់គ្នា បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងមានក្ដីសុខ៕
ប្រភព៖ Zingews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]