សិង្ហបុរី៖ ជឿជាក់ថា គូស្នេហ៍ជាច្រើន មុននឹងរៀចំពិធីមង្គលការ ពួកគេបានជ្រើសរើសថ្ងៃខែឆ្នាំយ៉ាងពិសេស ដោយគិតថា វាជាពេលវេលាដ៏ល្អសម្រាប់ការរស់នៅក្នុងគ្រួសារ ឬអាចជាកាលបរិច្ឆទណាមួយ ដែលមានភាពលេចធ្លោ និងងាយស្រួលក្នុងការចំណាំ។ 

ជាក់ស្ដែង ដូចជានៅក្នុងប្រទេសសិង្ហបុរី កាលពីថ្មីៗនេះ ស្រាប់តែមានលេចឮដំណឹងដ៏រំជួលចិត្ត បន្ទាប់ពីស្រង់ព័ត៌មានបានថា មានគូស្នេហ៍ជិត ៥០០ គូ ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃដ៏ពិសេស ២២/២/២២ (នៅក្នុងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២) ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្ងៃខែឆ្នាំមួយនេះ អាចនិយាយបានថា វាគឺជាពេលវេលាដ៏កម្រមួយ ព្រមទាំងងាយស្រួលចងចាំ ក្នុងការប្រារព្ធធ្វើខួបសម្រាប់ជីវិតអាពាហ៍ពិពាហ៍ ផងដែរ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]