ថៃ៖ ឆ្នេរមួយនៅភាគខាងកើតប្រទេសថៃ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ កាលពីថ្ងៃសៅរ៍ ២៩ មករា ខណៈដែលប្រេងដែលលេចចេញពីបំពង់បង្ហូរប្រេងក្រោមទឹកក្នុងឈូងសមុទ្រថៃ​ បានបន្តបោកបក់មកច្រាំង និងធ្វើឱ្យខ្សាច់ប្រែពណ៍ជាខ្មៅ។ នេះបើតាមការចុះផ្សាយរបស់សារព័តមាន Channel News Asia។

ការលេចធ្លាយចេញពីបំពង់បង្ហូរប្រេងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Star Petroleum Refining Public Company Limited (SPRC) បានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ ហើយត្រូវបានគ្រប់គ្រងមួយថ្ងៃក្រោយមក បន្ទាប់ពីបានបង្ហូរប្រេងប្រមាណ ៥០,០០០ លីត្រចូលទៅក្នុងមហាសមុទ្រចម្ងាយ ២០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រេងខ្លះបានទៅដល់ច្រាំងសមុទ្រនៅឆ្នេរ Mae Ramphueng ក្នុងខេត្ត Rayong កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីបានសាយភាយលើផ្ទៃសមុទ្រជាង ៤៧ គីឡូម៉ែត្រក្រឡាក្នុងឈូងសមុទ្រ។

ទន្ទឹមនោះ កងទ័ពជើងទឹកថៃ កំពុងធ្វើការជាមួយក្រុមហ៊ុន Star Petroleum Refining Public Company Limited (SPRC)ដើម្បីទប់ស្កាត់ការលេចធ្លាយ ហើយបាននិយាយថា បរិមាណប្រេងសំខាន់ៗបានបោកបក់មកច្រាំងឆ្នេរ ដោយមានចំនួនតិចតួចប៉ុណ្ណោះដែលហូរនៅលើផ្ទៃសមុត្រ យ៉ាងហោចណាស់​ មានពីរកន្លែងតាមបណ្តោយឆ្នេរប្រវែង ១២ គីឡូម៉ែត្រ។

ក្នុងនោះដែរ បើតាមប្រភពពី កងទ័ពជើងទឹក បាននិយាយថា៖ បុគ្គលិកក្រុមហ៊ុន SPRC ប្រហែល ១៥០ នាក់ និងបុគ្គលិកកងទ័ពជើងទឹក ២០០ នាក់ ត្រូវបានដាក់ពង្រាយដើម្បីសម្អាតឆ្នេរ ហើយរបាំងទប់ស្កាត់ប្រេងត្រូវបានបង្កើតឡើង៕

រូបភាព ក្រោយប្រេងលេចធ្លាយចូលសមុទ្រ
រូបភាព ក្រោយប្រេងលេចធ្លាយចូលសមុទ្រ
រូបភាព ក្រោយប្រេងលេចធ្លាយចូលសមុទ្រ
រូបភាព ក្រោយប្រេងលេចធ្លាយចូលសមុទ្រ
រូបភាព ក្រោយប្រេងលេចធ្លាយចូលសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]