ចិន៖ ខណៈ​ចូល​ឆ្នាំថ្មីជិត​បានមក​ដល់ សិល្បករ​ល្បីជាច្រើន ហាក់កំពុង​តែ​មមាញឹក​ក្នុង​ការថត​កម្មវិធី​ផ្សាយ​ ក្នុង​ឱកាស​ពិសេស​បំផុត​មួយនេះ។ ក្នុងចំណោមនោះដែរ តារាស្រី Zhao Liying ក៏បានចូលរួមក្នុង​ការ​ហាត់​សម ​ថត​កម្មវិធី​នានា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។

ដោយឡែក ថ្មីៗនេះ មានអ្នកសរសេរប្លុកដ៏ល្បីមួយ បានបន្តចែករំលែករូបភាពដ៏កម្រ របស់ តារាស្រី Zhao Liying ក្នុងកម្មវិធី Spring Gala ដែលរូបនាងធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលនឹងការរៀបចំខ្លួនដ៏មិននឹកស្មានដល់ ក្នុងឈុតរ៉ូបបែបភ្លឺផ្លេក និងការតុបតែងមុខមាត់ម៉ូតសក់ ដែលមានភាពសាកសមគ្នាឥតទាស់ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ជាមួយនឹងការបង្ហាញលើកនេះ Zhao Liying បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាពដ៏ផ្អែមល្ហែម និងមិនអាចបំភ្លេចបាន ខណៈដែលមាន​មតិ​ជា​ច្រើន​បានសរសើរមិនដាច់ពីមាត់ ព្រមទាំងលើកឡើងថា ថ្វីត្បិតតែនាង ជា​ម្ដាយ​មាន​កូន​មួយរួចទៅហើយ តែក៏នៅរក្សាសម្រស់ដ៏ផូរផង់ ក្មេងជាងវ័យ និងមានមន្តស្នេហ៍ជាទីបំផុត៕  

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]