ចិន៖ នៅល្ងាចថ្ងៃទី ២៩ ខែមករាកន្លងទៅ យោងតាម ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ឲ្យដឹងថាប៉ូលីសហុងកុង បានចាប់ខ្លួន លោក Levo Chen ជាបន្ទាន់ ដែលត្រូវបានគេស្គាល់ថា ជាស្វាមីតារាសម្តែងដ៏ល្បី Ady An ហើយវាក៏បានក្លាយជា ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតនៅក្នុងសិល្បៈកម្សាន្ត។
ក្នុងនោះដែរ តាមប្រភពខាងលើ បានលើកឡើងថាដឹងថា កាលពីខែ វិច្ឆិកាកន្លងទៅ មហាសេដ្ឋីកាស៊ីណូម៉ាកាវ លោក Alvin Chau ត្រូវបានប៉ូលិសចាប់ខ្លួន និងសង្ស័យថា បានបើកកាស៊ីណូ និងបើកការភ្នាល់អនឡាញខុសច្បាប់ នៅក្នុងចិនដីគោក។ ហើយ លោក Alvin Chau ក៏បានសារភាពកំហុស នៅក្នុងអំឡុងពេលសវនាការ ផងដែរ។ ហើយយោងតាមព័ត៌មានចុងក្រោយពី ប៉ូលីសម៉ាកាវ ពួកគេបានចាប់ខ្លួនមនុស្ស ២ នាក់ទៀត ដែលបានជាប់ពាក់ព័ន្ធ ដែលម្នាក់ក្នុងនោះ គឺស្វាមីរបស់ តារាស្រី Ady An ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ស្វាមី Ady An ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមហ៊ុនដ៏ល្បីមួយ ដែលជាប្រតិបត្តិករ ហ្គេមសេះសមុទ្រ ដ៏ធំបំផុតមួយរបស់ម៉ាកាវ។ បច្ចុប្បន្ន ក្រុមនេះត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធក្នុងខ្សែកាស៊ីណូខុសច្បាប់របស់ Alvin Chau ជាមួយនឹងទឹកប្រាក់រហូតដល់ ២១០ លានយ័ន (ប្រហែល ៣៣ លានដុល្លារ)។
យ៉ាងណាមិញ ក្រោយពីលេចឮដំណឹងមួយនេះ ខាងប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ កំពុងព្យាយាមទាក់ទងទៅ តារាស្រី Ady An សម្រាប់ព័ត៌មានបន្ថែម ប៉ុន្តែតារាស្រីរូបនេះ មិនលើកទូរស័ព្ទនោះឡើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]