ចិន៖ កាលពីថ្មីៗនេះ គេបានប្រទះឃើញ តារា​ប្រុស Huang Xiaoming​ កាន់​វ៉ាលី​តូច​មួយ​ ពាក់​អាវ​ក្រាស់ ហើយជាមួយនឹងការពាក់ម៉ាស ត្រូវបានចោមរោមទៅដោយ អ្នកកាសែត និងអ្នកសារព័ត៌មាន ការសាកសួររបស់តែទោះជាយ៉ាងណា ពោះម៉ាយក្តៅស្រួយរូបនេះ បានបដិសេធក្នុងការឆ្លើយនសំនួរទាំងអស់។

យ៉ាងណាមិញ បើតាមរយៈរូបភាព អារម្មណ៍​របស់តារាសម្តែងប្រុសរូបនេះមើលទៅមិនកើតទុក្ខប៉ុន្មាននោះទេ ផ្ទុយ​ទៅ​វិញ ហាក់បីដូចជា ​រីករាយទៅវិញ ទៀតសោត នេះក៏ជាលើកទីមួយហើយដែលរូបលោក បានបង្ហាញខ្លួនចាប់តាំងពីការប្រកាសលែងលះជាមួយតារាសម្តែង Angelababy កាលពីពីរថ្ងៃមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តាមប្រភពខ្លះបាននិយាយថា អារម្មណ៍របស់ Xiaoming មិនបានផ្លាស់ប្តូរច្រើនទេ បន្ទាប់ពីការប្រកាសលែងលះ ដោយសារតែលោក បានរៀបចំផ្លូវចិត្តអស់រយៈពេលជាយូរ។ អតីតគូស្វាមីភរិយារូបនេះ ​មាន​បញ្ហា​ជិត​៣​ឆ្នាំ​មក​ហើយ អារម្មណ៍​របស់​ពួក​គេ​ក៏បានអស់ចិត្តស្រលាញ់រៀងៗខ្លួនដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
ការបង្ហាញខ្លួនដំបូង Huang Xiaoming
ការបង្ហាញខ្លួនដំបូង Huang Xiaoming

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]