ថៃ៖ ថ្មីៗនេះ អាចនិយាយបានថា គឺជាពេលវេលាដ៏ស្រស់បំព្រងមួយ បើទោះបីជាលែងមានឈ្មោះជាប្ដីប្រពន្ធនឹងគ្នាទៅហើយក្ដី ប៉ុន្តែ តារាស្រី Newclear នៅតែបង្ហាញពីអារម្មណ៍ល្អចំពោះអតីតស្វាមីរបស់ខ្លួន បញ្ចេញមតិជូនពរថ្ងៃកំណើតក្រោមរូបភាពគូជាមួយគ្នា ទៀតផង។
ក្នុងនោះដែរ តារាស្រី Newclear បានបង្ហោះរូបភាពខ្លួន ជាមួយនឹង លោក DJ Petchja ដែលជាអតីតស្វាមី ដោយបង្ហាញពីសកម្មភាពយ៉ាងសប្បាយរីករាយ អបអរថ្ងៃកំណើតដល់លោក Dj Petchja ពោរពេញដោយស្នាមញញឹម និងមានវត្តមានកូនប្រុសបណ្ដូលចិត្តនៅក្បែរខ្លួនយ៉ាងកក់ក្ដៅ ទន្ទឹមនឹងសាររីករាយថ្ងៃកំណើត ព្រមទាំងបញ្ជាក់ពីទំនាក់ទំនង ដែលនៅតែរក្សាជាមិត្តសម្លាញ់ ជាមួយនឹង អតីតស្វាមី ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សម្រាប់រូបភាពដ៏កក់ក្តៅ ជាមួយនឹងការប្រារព្ធខួបកំណើតគម្រប់ ៤៣ ឆ្នាំរបស់ លោក DJ Petchja ក្នុងឆ្នាំនេះ គឺសុទ្ធតែមានតែមនុស្សជាទីស្រលាញ់បានមកជួបជុំគ្នា រាប់ទាំងបងប្អូន មិត្តភក្តិ និង អតីតភរិយា ដែលនៅតែរក្សាចំណងមិត្តភាពយ៉ាងល្អជានិច្ច៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]