សេអ៉ូល៖ តារាចម្រៀង Leeteuk ដែលជាមេក្រុមរបស់ក្រុមចម្រៀង Super Junior បាន​ប្រកាស​ឈប់​សម្រាកភ្លាមៗ ខណៈ​លោកបានប្រកាស ទៅលើបណ្តាញសង្គម ថា រូបលោកកំពុងកើតអាការៈ ​មាន​កន្ទួល​រមាស់​ដោយសារ​ជំងឺ​រើម។

ជាក់ស្តែង កាលពីថ្ងៃទី ២៩ ខែមករា សមាជិកក្រុម Super Junior បានបង្ហោះរូបភាពដៃរបស់លោក ជាមួយនឹងខ្លឹមសារលើកឡើងថា លោកកំពុងកើតជំងឺរើមម្តងទៀត ដោយលោក នឹងសម្រាកដោយមិនធ្វើអ្វីទាំងអស ដែលបាមធ្វើឲ្យអ្នកគាំទ្រ មានការព្រួយបារម្ភជាខ្លាំង ថែមទាំងបានជូនពរឲ្យលោក ឆាប់ជាជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២១ លោកក៏បានកើតជំងឺរើមម្តងរួចទៅហើយ ដោយការនោះ លោកបានបញ្ជាក់ថា បន្ទាប់ពីបានទទួលថ្នាំបង្ការ ដោយហេតុផលអាចជាឥទ្ធិពលរបស់វ៉ាក់សាំង Pfizer។ តែទោះជាយ៉ាងណា លោកក៏បានកែសម្រួលវិញ​ឡើងវិញ ក្រោយពីមានការចម្រូសចម្រាសអំពីការនិយាយខាងលើ ព្រោះតែវ៉ាក់សាំងដូច្នេះដែរ៕

ប្រភព៖ Allkpop

Leeteuk 
Leeteuk 
Leeteuk 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]