ថៃ៖ បើនិយាយដល់តារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃ Nune ត្រូវបានគេដឹងថាជាតារាស្រីដ៏មានប្រជាប្រិយភាពខ្លាំង បើទោះបីចូលសិល្បៈច្រើនឆ្នាំ ក៏នាងនៅតែអាចរក្សាតំណែងតួឯកដដែល។ ម្យ៉ាងវិញទៀត ការងារសិល្បៈរបស់នាងកាន់តែមានភាពមមាញឹកស្ទើររាល់ថ្ងៃ បើតាមការសង្កេតឃើញកន្លងមក។ មួយវិញទៀត គេដឹងផងដែរថា តារារូបនេះជាសិល្បការិនីមួយរូបមានសម្រស់លេចធ្លោ ស្រស់ស្អាតមិនចេះចាស់សោះឡើយ។

យ៉ាងណាមិញ ឆ្នាំនេះ Nune មានអាយុ ៤១ឆ្នាំ ឈានចូល៤២ឆ្នាំទៅហើយ តែស្បែកមុខនាងហាក់បីមិនឃើញស្នាមជ្រួញសូម្បីបន្តិច បើមើលទៅលើស្បែកវិញនៅតែខ្ចីគ្មានប្រែប្រួលទៅតាមវ័យឡើយ។ លើសពីនេះទៅទៀត ការរៀបចំខ្លួន គ្រប់ពេលរបស់តារារូបនេះក៏មើលទៅមានភាពទាក់ទាញ​ ដែលធ្វើឲ្យហ្វេនលង់នឹងសម្រស់ដ៏ឆើតឆាយនាងគ្រប់ពេលផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្វីដែលកាន់តែចាប់អារម្មណ៍លើ Nune បំផុតនោះ គេសង្កេតឃើញរូបរាងរបស់នាងមានភាពស្រឡូន ជាពិសេសពេលថតរូបជិះស្គីបង្ហាញដងខ្លួននាងអីចឹងទៅ ឃើញថាស្លីមស្អាត និងគួរឲ្យសរសើរដែលតារារូបនេះពូកែថែខ្លួនេងបានល្អយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ គ្រប់សន្លឹករូបភាពដែលតារារូបនេះជិះស្គីមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនាងបង្ហាញកាយវិការជិះស្គីយ៉ាងស្ទាត់ជំនាញ ព្រមទាំងបញ្ចេញរាងស៊ិចស៊ីបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Nune 
Nune 
Nune 
Nune 
Nune 
Nune 
Nune 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]