រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនទាំងអស់ប្រាកដជា ស្គាល់តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេស លោក ណុប បាយ៉ារិទ្ធជាក់ជាមិនខាន មិនត្រឹមតែ មានទឹកដមពិរោះរណ្តំ ធ្វើឲ្យអ្នកស្តាប់លង់អារម្មណ៍នោះឡើយ រូបលោកក៏មាន រូបសម្បត្តិដូចតារាកូរ៉េ ធ្វើឲ្យស្រទាប់យុវវ័យក្លាយជា ហ្វេនផ្កាប់មុខរបស់លោកយ៉ាងកុះករ។

ទន្ទឹមនឹងនេះ ការរកស៊ីកាក់កប ការងារសិល្បៈក៏រីកចម្រៀង ស្រាប់តែថ្មីៗនេះ រូបលោក ត្រូវបានក្រុមហ៊ុនរថយន្ត Peugeot បានប្រកាសជា អតិថិជនដំបូងគេ លើរថយន្តស៊េរីថ្មីមួយនេះ ដោយក្នុងថ្ងៃសម្ពោធនោះ មានតារាចម្រៀងរូបនេះ និងអ្នកជំនួញស្ត្រីល្បីឈ្មោះម្នាក់ ជាម្ចាស់ដំបូងគេ ដែលសបញ្ជាក់ថា សព្វថ្ងៃនេះ បុគ្គលប្រើប្រាស់រថយន្តស៊េរីនេះ មានតែ២នាក់ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ជាមួយនឹងរថយន្តថ្មីនេះ តារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ បង្អួតសម្រស់សង្ហាដូចកូនតុក្កតា ឡើងហំ មើលទៅ គួរឲ្យទាក់ទាញយ៉ាងខ្លាំង រថយន្តក៏ស្អាតថែមទៀត ធ្វើឲ្យតារាប្រុសរូបនេះ មើលទៅកាន់តែខ្ញង់ មើលមួយភ្លែត ស្មានតែតារាបរទេស៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ
  តារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ
  តារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ