ថៃ៖ គឺជាតារាសម្ដែងស្រីដ៏ល្បីមួយរូប សម្រាប់ Kimberley ដែលត្រូវបានហ្វេនៗជាច្រើន តាមដានទៅលើការតុបតែងខ្លួន បញ្ចេញសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន ទាំងមុខមាត់ សម្លៀកបំពាក់ ជាពិសេស រូបរាងដ៏ស្លីមតូចច្រឡឹងរបស់នាង ផងដែរ។ 

ដោយឡែក ថ្មីៗនេះ តារាស្រី Kimberley ស្រាប់តែបានចេញមកអង្រួនចិត្តទស្សនិកជនជាច្រើន នៅលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍ថ្មីប្លែកភ្នែក ក្នុងឈុតក្រហមយ៉ាងទាក់ទាញ ដែលនៅក្នុងការបង្ហាញខ្លួនលើកនេះ បើទោះបីជាមើលទៅហាក់ជាស្ទាយ៍យ៉ាងសាមញ្ញក្ដី ប៉ុន្តែ រូបសម្រស់នាងក៏ដូចជាការតុបតែងមុខមាត់ ព្រមទាំងរូបរាង មានភាពសាកសម និងកាន់តែលេចធ្លោខ្លាំងឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ទម្រង់មុខដ៏ស្រស់សោភាបែបនេះហើយ បានធ្វើឲ្យបណ្ដាទស្សនិកជន ក៏ដូចជាហ្វេនៗជាច្រើន បានចូលមកសរសើរ និងពេញចិត្ត និងអាចនិយាយបានថា នេះគឺជាស្ទាយ៍ដ៏ទាក់ទាញបំផុតមួយក្នុងចំណោមការបង្ហាញកន្លងមក ពីតារាស្រីរូបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Kimberley
Kimberley
Kimberley
Kimberley
Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]