ភ្នំពេញ៖ អណ្តើកឈ្មោលឈ្មោះ «ចូណាថាន់» (Jonathan) ដែលកើតនាអំឡុងឆ្នាំ១៨៣២ ត្រូវបានសៀវភៅកំណត់ហេតុ Guinness World Records សរសេរកត់ត្រាទុកថា ជាសត្វលើគោកដែលកំពុងរស់រានមានជីវិតវែងជាងគេបំផុតនាពេលបច្ចុប្បន្ន ពោលគឺមានអាយុដល់ទៅ១៩០ឆ្នាំហើយ ដោយគិតត្រឹមឆ្នាំ២០២២នេះ។
ដោយឡែក អណ្តើកវ័យចំណាស់ ចូណាថាន់ ដែលជាអំបូរអណ្តើកយក្ស មានប្រភព មានប្រភពពីកោះសីស្ហែល ក្នុងមហាសមុទ្រឥណ្ឌា ហើយត្រូវបាននាំយកទៅចិញ្ចឹមនៅកោះ Saint Helena ក្នុងមហាសមុទ្រអាត្លង់ទិចខាងត្បូង ដែលចំណុះឲ្យចក្រភពអង់គ្លេស ចាប់តាំងពីឆ្នាំ១៨៨២ មក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការពិតទៅ ចូណាថាន់ ជាឈ្មោះដែល លោក Spencer Davis ដែលជាអភិបាលគ្រប់គ្រងកោះ Saint Helena កាលពីអំឡុងទសវត្សរ៍ ១៩៣០ បានដាក់ឲ្យ ហើយលោកបានយកទៅចិញ្ចឹមនៅវិមានរដ្ឋាភិបាល Plantation House តែម្តង។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ចូណាថាន់ បានរស់ដោយឆ្លងកាត់សង្គ្រាមលោកពីរលើក ការសោយរាជ្យរបស់ស្តេចអង់គ្លេស៧អង់គ្លេស និងការកាន់អំណាចប្រធានាធិបតីអាមេរិក៣៩រូប។ ជាមួយនឹងភាពចាស់ជវា ចូណាថាន់ បានបាត់បង់ចក្ខុវិញ្ញាណ ឃានវិញ្ញាណ និងមិនស្គាល់រសជាតិអាហារនោះឡើយ ប៉ុន្តែអ្នកជំនាញបន្តបំប៉នដើម្បីពន្យាអាយុជីវិតអណ្តើករូបនេះ។
យ៉ាងណាមិញ បើយោងតាមសៀវភៅកំណត់ត្រាពិភពលោក Guinness World Record អណ្តើកដែលមានអាយុវែងជាងគេបំផុតនោះ គឺមានឈ្មោះថា Tu’i Maila នៅប្រទេសតុងហ្កា ដែលបានបាត់បង់.ជីវិតកាលពីឆ្នាំ១៩៦៥ ក្នុងអាយុ១៨៩ឆ្នាំ។ អណ្តើកឈ្មោះ Adwaita នៃអំបូរ Aldabra ដែលងា.ប់កាលពីឆ្នាំ២០០៦នៅសួនសត្វនៃរដ្ឋ Kolkata ប្រទេសឥណ្ឌា ត្រូវបានគេជឿថា មានអាយុវែងជាងគេបំផុត ពោលគឺដល់ទៅ២៥៥ឆ្នាំ ប៉ុន្តែមិនមានកំណត់ត្រាពីថ្ងៃកំណើតច្បាស់លាស់នោះឡើយ៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]