វៀតណាម៖ ដោយសារតែខឹងនឹងក្រុមគ្រួសារ ស្ត្រីវៀតណាម អាយុ ៣១ ឆ្នាំម្នាក់ នៅខេត្ត Dak Lak បានលេបក្រដាសប្រាក់ ៥០០,០០០ ដុង ចំនួន ២៥សន្លឹក ស្មើនឹង ៥៥១ ដុល្លារ ។
តាមប្រភពព័ត៍មាន បានឱ្យដឹងថា នៅរសៀលថ្ងៃសៅរ៍នេះ ស្ត្រីដែលមិនបញ្ចេញឈ្មោះ ត្រូវបានដឹកទៅមន្ទីរពេទ្យ Central Highlands General Hospital ដោយបង្ករឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិតម្នាក់ បានវះកាត់បានក្រដាសប្រាក់ចំនួន ១៣ សន្លឹក បន្ទាប់ពីធ្វើការឆ្លុះអេកូ។ បន្ទាប់មក អ្នកជំងឺត្រូវបានបញ្ជូនទៅបន្ទប់វះកាត់ ធ្វើការចាក់ថ្នាំសណ្តំ ហើយក្រដាស់ប្រាក់ ១២ សន្លឹកទៀតត្រូវបានយកចេញពីពោះរបស់នាង។
គ្រូពេទ្យបាននិយាយថា អ្នកជំងឺ បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីការវះកាត់។វេជ្ជបណ្ឌិតជាន់ខ្ពស់នៅមន្ទីរពេទ្យបាននិយាយថា នេះជាករណីដ៏កម្រមួយពុំធ្លាប់មាន។ លោកបានបន្ថែមថា ប្រសិនបើលុយមិនត្រូវបានយកចេញពីពោះស្ត្រីម្នាក់នោះទាន់ពេលទេ ផលវិបាកធ្ងន់ធ្ងរដូចជាស្ទះពោះវៀន ឬខូចពោះវៀន អាចនឹងកើតមានឡើង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]