តារាកម្សាន្ត៖ ដូចដែលប្រិយមិត្ត ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្របានដឹងរួចមកហើយថា ធ្លាប់តែថតវីដេអូជាមួយគ្នា ប៉ុន្តែកាលពីពេលថ្មីៗនេះ លោកហេង វិសាល Influencerដ៏ល្បីបានសាងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំង ក្រោយបានបង្ហាញមុខចូលរួមពិធីាមង្គលការរបស់កញ្ញា លីកា សមាជិកក្រុម2Themoon រហូតទទួលបានការចាប់អារម្មណ៍ពេញបណ្តាញហ្វេសប៊ុកតែម្តង។

ជាក់ស្តែងនៅក្នុងពិធីមង្គលការរបស់លីកា ពីម្សិលមិញនេះ លោកហេង វិសាល បង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ក្រសេយ៉ាងសង្ហា ហើយពិតជាមាននិស្ស័យដោយលោកចាប់បានបាច់ផ្កា រហូតមានហ្វេនៗដែលជាអ្នកគាំទ្រមួយចំនួនលាន់មាត់ថានេះជានិស្ស័យ ឬក៏ជាភ័ព្វសំណាងមែនឬយ៉ាងណាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ លោកហេង វិសាល និងកញ្ញាលីកា ក៏ធ្លាប់បានថតវីដេអូរួមជាមួយគ្នាដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ៕

ចង់ឃើញទិដ្ឋភាពថ្ងៃរៀបមង្គលការលីកា យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  លោកហេង វិសាល
  កញ្ញា លីកា សមាជិកក្រុម2Themoon  
  កញ្ញា លីកា សមាជិកក្រុម2Themoon  
  កញ្ញា លីកា សមាជិកក្រុម2Themoon  
ទិដ្ឋភាពថ្ងៃរៀបមង្គលការកញ្ញា លីកា សមាជិកក្រុម2Themoon
លោកហេង វិសាល ចាប់បានបាច់ផ្កា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]