រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីមិត្តចិន ចំនួន៥លានដូសបន្ថែមទៀត ដែលដំបូងឡើយ ៥លានដូសជាការបញ្ជាទិញពីរាជរដ្ឋាភិបាលកម្ពុជា តែមិត្តចិនចិត្តល្អ បានផ្តល់ជាជំនួយវិញ ក្នុងនោះ សម្តេចក៏បានបញ្ជាទិញចំនួន ៣ លានដូសបន្ថែមទៀតផងដែរ ដែលធ្វើឱ្យចំនួនវ៉ាក់សាំងដែលនឹងដឹកមកកាន់កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២២នេះ មានសរុបចំនួន ៨លានដូស។

សូមបញ្ជាក់ថា ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនាឱកាស សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើតាមប្រសាសន៍ដ៏ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា៖ «គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ វ៉ាក់សាំងនៅក្នុងឃ្លាំងរបស់យើងមានជាង៩លានដូស តែខ្ញុំបានចេញបទបញ្ជាឲ្យទិញបន្ថែម ដំបូងឲ្យទិញ៥លានដូស ពេលជួបទូតចិន គាត់ថាមិនបាច់ទិញទេ ទុកលុយទៅចិននឹងផ្តល់ជូន៥លានដូស អីចឹងខ្ញុំឲ្យទិញតែ៣លានដូសទេ។ ខ្ញុំចង់ទិញ៨លានដូសថែមទៀតមកចូលឃ្លាំង ប៉ុន្តែថ្ងៃមុននៅពេលដែលអគ្គរដ្ឋទូតចិន ជួបឯកឧត្តម ហោ ណាំហុង គាត់ថានឹងផ្តល់ជំនួយជូនកម្ពុជាតាមតម្រូវការ ឥឡូវគាត់ឲ្យ៥លានដូស បូកនឹងទិញបន្ថែម៣លានដូសទៀត សរុប៨លានដូសនឹងមកដល់នៅឆមាសទី១ ឆ្នាំ២០២២នេះ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស វ៉ាក់សាំងដែលអាចទប់ទល់ជាមួយមេរោគបំប្លែងថ្មី បានគឺវ៉ាក់សាំងរបស់ចិន គឺស៉ីណូហ្វាម និងស៉ីណូវ៉ាក់។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ដែលមានការឆ្លងរាលដាលលឿន ដោយត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ៣ការពារ ៣កុំ។ សម្តេចបានបញ្ជាក់ទៀតថា ពេលនេះនៅកម្ពុជាលែងមាន ជំងឺកូវីដ១៩ ប្រភេទដែលតា និងអាល់ហ្វាហើយ នៅមានតែប្រភេទអូមីក្រុងប៉ុណ្ណោះ៕

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មី
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មី
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មី
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មី
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មី

ប្រភព៖ FN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]