តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកដែលនិយមគាំទ្រវិស័យបវរកញ្ញាបានផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញកម្មវិធីប្រកួតបវរកញ្ញារបស់ថៃមួយ មានឈ្មោះថា Miss Grand Bangkok បានដាក់រូបប្រាសាទអង្គរវត្តរបស់កម្ពុជា នៅក្នុងផ្ទាំងPoster របស់ខ្លួន រហូតធ្វើឲ្យអ្នកគាំទ្រផ្ទុះការងើយឆ្ងល់អំពីមូលហេតុនៅពីក្រោយរឿងនេះ។
ជាក់ស្តែងក្រោយផ្ទុះមតិរិះគន់ពីសំណាក់អ្នកគាំទ្រនៅកម្ពុជា ភ្លាមៗនោះ ម្ចាស់ផេកMiss Grand Bangkok បានធ្វើការផ្លាស់ប្តូរPoster របស់ខ្លួន ដោយលុបរូបប្រាសាទអង្គរវត្តរបស់កម្ពុជាចេញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មានអ្នកលេងបណ្តាញសង្គមនៅកម្ពុជាជាច្រើនចោទជាសំនួរថាតើហេតុអ្វីបានជាកម្មវិធីនេះហ៊ានធ្វើបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា ក្រោយផ្ទុះរឿងរ៉ាវដ៏កក្រើកមួយនេះ មានអ្នកលេងបណ្តាញសង្គម ជាពិសេសហ្វេនៗជាច្រើនបានធ្វើការរិះគន់ ព្រមទាំងមានអ្នកគាំទ្រមួយចំនួនសំណូមពរឲ្យស្ថាប័នប្រកួតបវរកញ្ញាថៃខាងលើចេញមុខមកធ្វើការបកស្រាយថែមទៀតផង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]