បរទេស៖ តារាចម្រៀងសម្លេងធ្ងន់ Adele ទើបតែបានទិញវិមានដ៏ធំល្វឹងល្វើយ របស់តារាសម្តែង «Rambo» លោក Sylvester Stallone ដែលជាអចលនទ្រព្យថ្លៃបំផុតមួយនៅ Beverly Hills ក្នុងរដ្ឋ Los Angeles ។

ជាក់ស្តែង តារាសម្ដែង Sylvester ដើមឡើយបានដាក់លក់វិមាននេះក្នុងខែមករា ឆ្នាំ ២០២១ ក្នុងតម្លៃ ១១០ លានដុល្លារ បន្ទាប់មកបញ្ចុះមកនៅត្រឹម ៨០ លានដុល្លារក្នុងខែតុលា។ យ៉ាង​ណា​មិញ កាល​ពី​ដើម​ឆ្នាំ​នេះ លោក​បាន​យល់​ព្រម​លក់​វា​ទៅ​ឲ្យ​ម្ចាស់​បទ «Easy On Me» តម្លៃថោកជាងពាក់កណ្តាលរហូតដល់ ៥៨ លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន Adele មានទ្រព្យសម្បត្តិចំនួន ២២០ លានដុល្លារ ដូច្នេះវាមិនពិបាកពេកទេសម្រាប់សិល្បករជនជាតិអង់គ្លេសក្នុងការទិញអចលនទ្រព្យដ៏ថ្លៃនេះ។ ចាប់តាំងពីផ្លាស់ទៅរស់នៅទីក្រុង Los Angeles រូបនាងបានទិញផ្ទះបីនៅជាប់គ្នាក្នុងតំបន់ Beverly Hills ថែមទាំងឲ្យមួយ ទៅកម្មសិទ្ធ ផ្តល់ឱ្យអតីតស្វាមីរបស់នាងទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ មេម៉ាយរូបនេះ ក៏មានផ្ទះនៅកន្លែងជាច្រើនទៀត រួមទាំងវីឡាមាត់សមុទ្រនៅ Brighton ប្រាសាទនៅ Sussex ផ្ទះនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ឬវីឡារមណីយដ្ឋាននៅ Malibu រដ្ឋកាលីហ្វ័រញ៉ាដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]