ចិន៖ បន្ទាប់ពីបានប្រកាសចែកផ្លូវគ្នារួចមក អតីតប្ដីប្រពន្ធ តារាប្រុសស្រី លោក Huang Xiaoming និង Angelababy ក៏បានក្លាយជាចំណាប់អារម្មណ៍របស់មហាជនជាច្រើន ក៏ដូចជាត្រូវបានគេតាមដានជាបន្តបន្ទាប់ពីសកម្មភាពរបស់អ្នកទាំងពីរ។

យ៉ាងណាមិញ ថ្មីៗនេះ តាមរយៈទំព័រដ៏ល្បីមួយ ក៏បានចែករំលែកវីដេអូស្វាគមន៍ឆ្នាំថ្មីរបស់ តារាស្រី Angelababy ទៅកាន់អ្នកគាំទ្រ ដោយភ្លាមៗនោះ វីដេអូឃ្លីបមួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ព្រោះនេះជាលើកទីមួយហើយ ដែលរូបនាងបានបង្ហាញមុខ ចំពោះអ្នកសារព័ត៌មាន ក្រោយប្រកាសលែងលះជាមួយអតីតស្វាមី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ នៅក្នុងនោះដែរ តារាស្រីរូបនេះ ថែមទាំងបានបង្ហាញពីសម្រស់ដ៏មានមន្តស្នេហ៍ ក្នុងឈុតអាវយឺត​ពណ៌​ខៀវ​ខ្ចី​ និងទម្លាក់សក់​ចុះ យ៉ាងសាមញ្ញ ដែលរំលេចចេញនូវភាពស្រស់ស្អាត ជាមួយនឹងស្នាមញញឹមភ្លឺស្វាង នៅពីមុខកាមេរ៉ាបង្ហាញពីស្មារតីរីករាយ ដែលហាក់ដូចជា មិនស្ថិតនៅក្រោមសម្ពាធ ដោយរឿងអាស្រូវជាបន្តបន្ទាប់ ឡើយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy 
Angelababy និង អតីតស្វាមី
Angelababy និង អតីតស្វាមី
Angelababy
Angelababy
Angelababy
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]