ចិន៖  កាលពីថ្ងៃទី ៣០ ខែមករា តារាសម្តែងស្រី Ruby Lin បានបង្ហោះវីដេអូ និងរូបថតជាច្រើន អំពីថ្ងៃខួបកំណើតរបស់នាង បានទទួលការចាប់អារម្មណ៍ជាខ្លាំង នៃពីភាពផ្អែមល្ហែម នៃជីវិតគ្រួសារ ក៏ដូចជាឯកជនរបស់តារាស្រីរូបនេះ។

វីដេអូនេះបង្ហាញពីតារាសម្តែងភ្ញាក់ផ្អើលពេលចូលបន្ទប់ ដែលគ្រប់គ្នាបិទភ្លើង ស្រាប់តែដើរមករកនាង ដោយកាន់នំខេក ទៀន និងច្រៀងបទខួបកំណើត ដោយ​សារ​តែ​នាង​មិន​ដឹង​ថា​ធ្វើ​ពិធី​ខួប​កំណើត​របស់​នាង​ តារាស្រីរូបនេះ បាន​ត្រឹម​តែ​ស្លៀក​សម្លៀក​បំពាក់​សាមញ្ញ​ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ អ្នកម្តាយកូនមួយរូបនេះ ក៏បានថតពេលជាច្រើនជាមួយមិត្តភ័ក្តិ និងសាច់ញាតិ នាងមើលទៅមានស្រស់ស្រាយ និងសប្បាយរីករាយ បាននៅជុំមនុស្សដែលខ្លួនស្រលាញ់ ពោរពេញទៅដោយសេចក្តីសុខបែបនេះ។

តួយ៉ាង ពេលវេលាពិសេសដែលនាងបានចែករំលែកនៅលើ Instagram គឺនៅពេលដែលនាងបានឱបប្តីរបស់នាងពីខាងក្រោយអ្នកទាំងពីរពិតជាសប្បាយចិត្ត ដែលបានចំណាយពេលយ៉ាងមានសុភមង្គល ក្នុងថ្ងៃពិសេសដូច្នេះផងដែរ៕

ប្រភព៖ ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]