កូរ៉េខាងត្បូង៖ ទោះបីជាបានប្រឡូកក្នុងអាជីពសិល្បៈ ជិត ២ ទស្សវត្សមកហើយក៏ដោយ ប៉ុន្តែភាពទាក់ទាញរបស់ តារាស្រី Song Hye Kyo នៅតែមិនថមថយនោះទេ ខណៈស្ថិត ក្នុងវ័យ ៤០ ឆ្នាំ នាងនៅតែជា ស្រីស្អាតម្នាក់ប្រចាំសិល្បៈកម្សាន្តកូរ៉េ។
មិនត្រឹមតែប៉ុណ្ណោះ ចំពោះរូបភាពចុងក្រោយបង្អស់ ដែលបានបង្ហោះលើទំព័រផ្ទាល់ខ្លួនរបស់ តារាស្រីរូបនេះ ក៏បានបង្ហាញពីសម្រស់ស្រស់ស្អាត ជាមួយនឹងស្បែករលោងគួរឱ្យភ្ញាក់ផ្អើល និងមិនឃើញពីសញ្ញានៃភាពចាស់នោះទេ ដោយមើលទៅនាង ហាក់ដូចជាមានអាយុខ្ទង់ ២០ឆ្នាំជាងតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា សម្រស់ឡើងចុះរបស់ Song Hye Kyo បានធ្វើឱ្យមហាជនមួយចំនួន មានការសលើកឡើងមិនឈប់ឈរ ក្រោយពីពួកគេបានគិតថា រូបនាងប្រហែលជាបានប្រើកម្មវិធីកែសម្រួលទៀតផង។ ប៉ុន្តែ ក្នុងបញ្ហានវ នៅតែមានហ្វេនៗជាច្រើន បានចេញមុខការពារ ព្រមទាំងបានសរសើរ ពីសម្រស់ដ៏មានមន្តស្នេហ៍ក្នុងវ័យ ៤០ ឆ្នាំ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]