ភ្នំពេញ៖ បន្ទាប់ពីកម្មវិធី Miss Teen International Cambodia ចាប់ផ្ដើមបើកវគ្គប្រកួត គេសង្កេតឃើញមហាជនជាច្រើនមានសន្ទុះនៃការគាទ្រខ្លាំងស្ទើរនឹកស្មានមិនដល់ ខណៈដែលកម្មវិធីមួយនេះជាកម្មវិធីដំបូងគេបង្អស់ដែលបើកសិទ្ធឲ្យយុវវតីមានឱកាសបង្ហាញសមត្ថភាពប្រកួតក្នុងវិស័យបវរកញ្ញាយុវវ័យនេះ។ 

ពិតណាស់ ជាច្រើនសប្ដាហ៍កន្លងមកហើយ ដែលកម្មវិធី Miss Teen International Cambodia បានបើកការប្រកួតស្វែងរកម្ចាស់ជ័យលាភី ដោយវគ្គនីមួយៗសុទ្ធសឹងតែពិបាកសម្រាប់បេក្ខនារីទាំងអស់។ បេក្ខនារីជាច្រើនត្រូវបានជម្រុះចេញពីកម្មវិធី ហើយជ្រើសយកបេក្ខភាពត្រឹមតែ២៤រូបប៉ុណ្ណោះ ដើម្បីមានសិទ្ធបន្តទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បន្ទាប់ពីឆ្លងកាត់វគ្គប្រកួតប្រជែងអស់ជាច្រើនកន្លងមក កាលពីយប់ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២២ Miss Teen International Cambodia ឈានដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ។ ម្យ៉ាងវិញទៀត នៅថ្ងៃប្រកួតកាលពីយប់មិញនេះ គេឃើញបេក្ខនារីទាំង២៤រូប សុទ្ធសឹងតែមានភាពជឿជាក់ សមត្ថភាពខ្លាំង និងមានសម្រស់ស្រស់ស្អាតគ្រប់ៗគ្នាតែម្ដង។ ហើយការទន្ទឹងរង់ចាំអស់ជាច្រើនសប្ដាហ៍នោះបានមកដល់ ដោយលទ្ធផលបានស្វែងរកឃើញម្ចាស់ជ័យលាភី Miss Teen International Cambodia ដល់ទៅ២រូបឯណោះ។ បេក្ខនារី MTIC02 កញ្ញា ឌី បញ្ញាវិមាលា ក្លាយជាម្ខាស់មកុដ MTIC 2021 និងបេក្ខនារី MTIC14 កញ្ញា សុខ និដាណាត់ ក្លាយជាម្ខាស់មកុដ MTIC 2022៕

សូមទស្សនារូបភាពខាងក្រោម៖ 

ទិដ្ឋភាពប្រកួត Miss Teen International Cambodia វគ្គផ្ដាច់ព្រ័ត្រ
ទិដ្ឋភាពប្រកួត Miss Teen International Cambodia វគ្គផ្ដាច់ព្រ័ត្រ
ទិដ្ឋភាពប្រកួត Miss Teen International Cambodia វគ្គផ្ដាច់ព្រ័ត្រ
ទិដ្ឋភាពប្រកួត Miss Teen International Cambodia វគ្គផ្ដាច់ព្រ័ត្រ
ទិដ្ឋភាពប្រកួត Miss Teen International Cambodia វគ្គផ្ដាច់ព្រ័ត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]