តារាកម្សាន្ត៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច មហាជន ជាពិសេសហ្វេនៗដែលជាអ្នកគាំទ្រ លោកជំទាវស៊ន សៀវមុី បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញរូបថតជាច្រើនសន្លឹករបស់អតីតកីឡាការនីតៃក្វាន់ដូ ជម្រើសជាតិរូបនេះ បង្ហាញពីការតុបតែផ្ទះ និងរៀបគ្រឿងរណ្តាប់ក្នុងថ្ងៃសែនចូលឆ្នាំចិន ស្រស់ស្អាតខ្លាំងគ្មានទាស់តែម្តង។

ជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹកនោះ គេឃើញលោកជំទាវស៊ន សៀវមុី និងស្វាមី ព្រមទាំងកូនស្រី កំពុងតែរៀបចំតុបតែងលម្អផ្ទះតាមបែបចិន ដោយមានរៀបចំគ្រឿងរណ្តាប់សែន មានទាំងជ្រូកខ្វៃ ក្រូចនំចំណី រួមទាំងក្រដាសសែន ដើម្បីទុកដុតក្នុងពេលសែនចិនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយឃើញការរៀបចំតុបតែងរបស់លោកជំទាវស៊ន សៀវមុី រួចមក មានអ្នកគាំទ្រ ជាពិសេសហ្វេនៗជាច្រើនបាននាំគ្នាលាន់មាត់សរសើរគ្រប់គ្នាតែម្តង ថាអតីតកីឡាការនីតៃក្វាន់ដូកម្ពុជារូបនេះ មានស្នាដៃរៀបចំមិនធម្មតាទេ៕

ចង់ឃើញថាតើទិដ្ឋភាពផ្ទះលោកជំទាវស៊ន សៀវមុី ស្រស់ស្អាតយ៉ាងណានៅក្នុងថ្ងៃសែនចូលឆ្នាំចិននោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

លោកជំទាវស៊ន សៀវមុី 
លោកជំទាវស៊ន សៀវមុី និងស្វាមី កំពុងរៀបចំសែនចូលឆ្នាំចិន
លោកជំទាវស៊ន សៀវមុី និងស្វាមី ព្រមទាំងកូន
លោកជំទាវស៊ន សៀវមុី និងស្វាមី ព្រមទាំងកូន
លោកជំទាវស៊ន សៀវមុី និងស្វាមី ព្រមទាំងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]