ភ្នំពេញ៖ ពិតណាស់ ក្រោយពីទទួលបានជោគជ័យក្នុងវគ្គ Top10 មកMiss Grand Cambodia កញ្ញា សុតធីតា ប៉ូគីមថេង កាន់តែឡើងកូដ ថែមទាំងប្រជាប្រិយភាពហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។
ក្នុងនោះផងដែរ គួរបន្ថែមផងដែរថា Miss Teen International Cambodia បានបញ្ចប់កម្មវិធីនៃវគ្គផ្ដាច់ព្រ័ត្ររបស់ខ្លួនដែលមានបេក្ខនារី ស្រស់ស្អាតនិងមានសមត្ថភាពជាច្រើន កាលពីយប់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ដែលទីតាំងគឺធ្វើឡើងនៅឯផ្សារទំនើប Aeon Mall សែនសុខ ដែលជ័យលាភីបានទៅ បេក្ខនារី ឌី បញ្ញាវិមាលា និង បេក្ខនារី សុខ និដាណាត់ ដែលធ្វើឲ្យអ្នកទស្សនាក៏ដូចជាហ្វេនៗមានការពេញចិត្តជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើក្រឡេកទៅមើល កញ្ញា សុតធីតា ប៉ូគីមថេង ម្ចាស់ជ័យលាភី Miss Grand ឆ្នាំ២០២១វិញ ក៏មិនណយប៉ុន្មានឡើយ ដោយក្នុងនោះ មហាជនពិតជា ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងឈុតរបស់រូបនាង ក្នុងរាត្រីនោះ ជះភាពស្រស់ស្អាតតាំងពីក្បាលដល់ចុងជើង សឹងតែវ៉ាដាច់ម្ចាស់ជ័យលាភី បាត់ទៅហើយ ដែលឈុតនេះ មិនត្រឹមតែ បង្ហាញភាពស៊ិចស៊ី ភាពក្លាហានទេ តែក៏មាន ការរចនាដែលគួរឲ្យទាក់ទាញផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]