ថៃ៖ អាចនិយាយបានថា គឺជាក្រុមគ្រួសារហាយសូរមួយនៅក្នុងសិល្បៈកម្សាន្ត តារាស្រី Margie និងស្វាមី លោក Pok Passakorn ដែលតែងតែបើកបង្ហាញពីជីវិតរស់នៅយ៉ាងស៊ីវីល័យ នៅក្នុងផ្ទះដ៏ប្រណីត ខណៈដែលថ្មីៗកន្លងទៅ អ្នកទាំងពីរ ក៏បានបង្ហាញឲ្យឃើញផ្ទះថ្មីមួយទៀត ដែលសាងសង់ជិតរួចរាល់ទៅហើយ។
យ៉ាងណាមិញ ក្រៅពីនេះ ប្ដីប្រពន្ធអ្នកទាំងពីរ ស្រាប់តែបញ្ចេញនូវទីកន្លែងដ៏ប្រណីតថ្មីមួយទៀត បន្ទាប់ពីបានទៅស្នាក់នៅក្នុងដំណើរកម្សាន្ត ដែលជាសណ្ឋាគារលំដាប់ផ្កាយ ហើយសណ្ឋាគារមួយនេះថែមទាំងត្រូវបានគេដឹងថា គឺជាកម្មសិទ្ធិរបស់ឪពុក លោក Pok Passakorn ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ បានធ្វើឲ្យអ្នកទស្សនាជាច្រើន បានមើលឃើញពីទិដ្ឋភាពខាងក្នុង និងខាងក្រៅ នៃសណ្ឋាគារមួយនេះ ដែលមានអាងហែលទឹក មានឆ្នេរឯកជនមួយ ដែលមើលទៅខាងក្រៅមានខ្សាច់ស និងសមុទ្រដ៏ស្រស់បំព្រង ចំណែកឯបន្ទប់ស្នាក់ ក៏មានបរិក្ខារគ្រប់យ៉ាង និងមានសេវាកម្មដូចជា កន្លែងហាត់ប្រាណ ជាដើម៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]