ចិន៖ កាលពីថ្មីៗកន្លងទៅនេះ តាមប្រភពដ៏ល្បីមួយបានបង្ហាញពី វត្តមានរបស់តារាស្រី Gillian Chung ដែលបានចូលរួមក្នុងកម្មវិធីមួយ និងបានរៀបរាប់ពីប្រវត្តិគ្រួសារកាលពីកុមារភាពដ៏សោកសៅ។
នៅក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហើបថា ឪពុករបស់នាងបានទទួលមរ.ណភាព តាំងពីនាងទើបតែមានអាយុ ១ ឆ្នាំតែប៉ុណ្ណោះ ហើយនាងត្រូវបានចិញ្ចឹមដោយម្តាយរបស់ខ្លួន ដោយមានស្ថានភាពគ្រួសារ ជួបការលំបាកយ៉ាងខ្លាំង ដូច្នេះម្តាយរបស់នាង សម្រេចទៅធ្វើការក្រៅម៉ោងនៅក្នុងផ្ទះជាច្រើន និងបានទៅរស់នៅជាមួយបងប្អូនសាច់ញាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលធ្វើឲ្យអ្នកទស្សនាកាន់តែក្ដុកក្ដួលជាងនេះទៅទៀត តារាស្រី Gillian Chung បានរៀបរាប់ថា មានពេលមួយដែលម្ដាយរបស់នាង បានបញ្ជូននាងទៅរស់នៅផ្ទះរបស់ពូ។ ហើយពូរបស់នាង តែងតែធ្វើបា.ប វា.យក្បាលនាងយ៉ាងឈឺ.ចា.ប់ ប៉ុន្តែរាល់ដង ដែលនាងប្រាប់ម្តាយនោះ ម្តាយរបស់នាងមិនបានជឿនាងនោះទេ។
យ៉ាងណាមិញ ដោយបានឆ្លងកាត់ការប៉ះទង្គិ.ចរឿងរ៉ាវ កាលពីអតីតកាលមក តារាស្រី Gillian Chung បានធំឡើង ជាមួយនឹងការអភិវឌ្ឍអាជីពរបស់ខ្លួន និងបានក្លាយជាតារាចម្រៀងដ៏ល្បីល្បាញនៅហុងកុង ជាពិសេស នាងថែមទាំងបង្ហាញពីការដឹងគុណចំពោះមិត្តភ័ក្តិ ដែលនៅក្បែរនាង និងអមដំណើរជាមួយនាង ពេលជួបការលំបាកក្នុងជីវិត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]