ភ្នំពេញ៖ ពិតណាស់ ល្អហួស ជាក្មេងស្រីដែលមានអាយុទើបតែ​១៣ឆ្នាំ ប៉ុន្តែមានសម្រស់ស្រស់ស្អាត និងមានទេពកោសល្យ យ៉ាងគួរឲ្យស្ញប់ស្ញែញ។ មិនត្រឹមតែប៉ុណ្ណោះ ក្តីស្រមៃរបស់នាងតូចម្នាក់នេះ គឺចង់ក្លាយជា បវរកញ្ញាតំណាងឲ្យ ប្រទេសកម្ពុជា នាពេលខាងមុខផង​ដែរ​។

យ៉ាងណាមិញ ហេតុតែមានឈាមជ័រជាអ្នកសិល្បៈ ល្អហួស មានជំនាញយ៉ាងច្រើនដូចជា អាចច្រៀងបានយ៉ាងពីរោះ អាចរាំ បានយ៉ាងរស់រវើក ទាំងចង្វាក់បែបទាន់សម័យ ព្រមទាំងចេះរាំរបាំបុរាណខ្មែរបានយ៉ាងសមសួនទៀតផង។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ «ល្អហួស» ក៏ត្រៀមចេញ បទថ្មីរបស់នាង ដោយធ្វើការបកស្រាយឡើងវិញ នូវបទចម្រៀងមួយបទដែលជាចង្វាក់កន្ត្រឹម ច្រៀងបែបសុរិន ប៉ុន្តែមិនទាន់ដឹងច្បាស់ថាជាបទអ្វីនោះទេ ដោយគ្រាន់តែចេញក្បាលបន្តិចប៉ុណ្ណោះ។ ប៉ុន្តែ ល្អហួស ពិតជាទាក់ទាញខ្លាំងមែនទែន មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានកាយវិការស់រវើក ក្រម៉ិចក្រមើមក្នុងបទចម្រៀងនេះរឹតទាក់ទាញមួយកម្រិតទៀត៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
វីដេអូ ល្អហួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស