កូរ៉េខាងជើង​៖ បើសិនជា​អ្នក​គាំទ្រ K-Pop នៅ​ពេល​យើង​ឮ​ពាក្យ «ក្រុម​ចម្រៀង​នារី» ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ដឹងថា ពួកគេសុទ្ធសឹងតែមានរូបសម្រស់ស្រស់ស្អាត ក្នុងស្លៀកពាក់បញ្ចេញសាច់ គ្រប់ទម្រង់ ជាមួយក្បាច់​រាំ​ ស៊ិចស៊ីគួឲ្យចាប់អារម្មណ៍ជាខ្លាំង។

ទោះ​ជា​យ៉ាង​ណា តើអ្នកចង់ដឹងទេថា អ្វីៗ​គឺ​ខុស​គ្នា​ខ្លាំងកម្រិតណា ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រំដែនមួយផ្សេង ដោយធ្លាប់​ឆ្ងល់​ទេ​ថា ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ខាង​ជើង​មាន​លក្ខណៈ​បែប​ណា? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅបណ្តាញសង្គមបានបានបន្តចែកចាយ ការ​សម្តែង​របស់​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ឱ្យ​អ្នក​និយម​លេង​អ៉ីនធឺណែត​ភ្ញាក់​ផ្អើលជាផ្អើលជាខ្លាំង ។ ជាពិសេស ឆាកសម្រាប់បទចម្រៀង «One Great Family» ដោយក្រុម Moranbong Band។

កាលក្នុងខែមករា ឆ្នាំ ២០២១ ស្រាប់តែត្រូវបានបង្ហោះនៅលើបណ្តាញអ៉ីនធឺណែតដ៏ល្បីនៅប្រទេសកូរ៉េខាងត្បូង។ អ្នក​និយម​លេងបណ្តាញសង្គម ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ក្បាច់​រាំ​ស្រុះគ្នា របស់​សមាជិក​ក្រុម Moranbong Band ដោយ​គ្មាន​កំហុស ជាមួយនឹងការសម្តែងដ៏អស្ចារ្យរបស់ពួកគេ។

ក្នុងនោះសមាជិក ៨ រូប បានស្លៀករ៉ូបពណ៌ក្រហម និងកាត់សក់ខ្លី។ ទម្រង់ក្បាច់រាំផ្លាស់ប្តូរឥតឈប់ឈរ ហើយសមាជិកចាប់អារម្មណ៍នឹងក្បាច់រាំដែលគួរអោយចាប់អារម្មណ៍ មិនត្រឹមតែរាំបានល្អទេ ថែមទាំងមានសំលេងល្អទៀតផង ដែលមើលទៅមិនចាញ់ ក្រុមចម្រៀងនារី នៃប្រទេសកូរ៉េខាងត្បូងឡើយ៕

ប្រភព៖ Koreaboo

សូមទស្សនាវីដេអូខាងក្រោម៖

ក្រុមចម្រៀងកូរ៉េខាងត្បូង
ក្រុមចម្រៀងកូរ៉េខាងត្បូង
ក្រុមចម្រៀងកូរ៉េខាងជើង
ក្រុមចម្រៀងកូរ៉េខាងជើង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]