ខេត្តតៃវ៉ាន់៖ ជានិច្ចកាល ចាស់ៗតែងពោលថា សត្វចិញ្ចឹមមួយចំនួនតែងមាន "ញ្ញាណទីប្រាំមួយ" ដោយដឹងអំពីព្រឹត្តិការណ៍ដែលមិនបានមើលឃើញទុកជាមុននិងគ្រោះមហន្តរាយដែលអាចកើតមាន នាថ្ងៃអនាគត។ ប៉ុន្តែ​ឆ្កែ​នេះ​ប្រាកដ​ជា​អស្ចារ្យ ដោយអាចទស្សន៍​ទាយ​អនាគត។

តាមប្រភពព័ត៍មាន បានឱ្យដឹងថា ឆ្កែនោះ ឈ្មោះថា Kimi បានបញ្ឈប់ម្ចាស់របស់វាពីការទៅវិស្សមកាលទៅកាន់ទីក្រុង Wuhan ប្រទេសចិន ដោយបានខាំបំផ្លាញលិខិតឆ្លងដែនរបស់ម្ចាស់វា ឡើងរហែកខ្ទេចខ្ទីអស់។ដំបូងឡើយ ម្ចាស់របស់ Kimi បានបង្ហោះរូបថតនៃលិខិតឆ្លងដែនដែលត្រូវបានបំផ្លាញទាំងស្រុង ជាមួយនឹងរូបឆ្កែKimiនៅលើហ្វេសប៊ុក។ដោយបានសរសេរថា៖ «ខ្ញុំ​បាន​​ឃើញ​ទិដ្ឋភាព​នេះ​ភ្លាម​ដែល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​! តើ​មាន​នរណា​ម្នាក់​អាច​ពន្យល់​ខ្ញុំ​បានទេ?»។នាងបានបង្ហោះនៅថ្ងៃទី១៣ ខែមករាជាមួយនឹង hashtag '#WhoWillTakeThisDogAway។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ​ថ្ងៃបន្ទាប់ ​ម្ចាស់ Kimi បាន​បង្ហោះ​ព័ត៌មាន​ថ្មី​មួយ​ជាមួយ​នឹង​ការ​ភ្ញាក់ផ្អើលជាខ្លាំង។នាងបានសរសេរថា៖ «តើអ្នកនៅចាំលិខិតឆ្លងដែននេះទេ? គិតឡើងវិញដោយប្រុងប្រយ័ត្ន ឆ្កែជាទីស្រលាញ់មួយនេះ បានការពារខ្ញុំ។ តែជាសំណាង លិខិតឆ្លងដែនរបស់ខ្ញុំត្រូវបានហែកខ្ទេចខ្ទីអស់ ចំពេល ខ្ញុំគ្រោងនឹងទៅទីក្រុងវូហាន ខណៈដែលមានមេរោគរីករាលដាលនៅទីនោះ»។

បើយោងតាមសារព័ត៍មាន ​​9GAG ម្ចាស់របស់ Kimi មានគម្រោងធ្វើដំណើរទៅ Wuhan ជាមួយគ្រួសាររបស់នាង។ ថ្ងៃដែល Kimi បំផ្លាញលិខិតឆ្លងដែន គឺជាថ្ងៃដែលនាងនឹងទៅកក់សំបុត្រយន្តហោះ។ដោយសារតែ Kimi ម្ចាស់របស់វា និងក្រុមគ្រួសារ បានជៀសផុតពីព្រឹត្តិការណ៍អកុសលដែលអាចកើតឡើង ចំពេលការផ្ទុះរីកដាលនៃជំងឺកូវីដ១៩ នៅវូហាន ប្រទេសចិន។

ម្ចាស់របស់ Kimi បានសរសេរក្នុងសារបង្ហោះថា៖ «គិតឡើងវិញទៅ ខ្ញុំពិតជារំភើបណាស់។ សំណាងល្អដែលអ្នក (Kimi) បានរារាំងការធ្វើដំណើររបស់យើងមិនឱ្យកើតឡើង»៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Mashable

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]