កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាថ្មីម្តងទៀត បានធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងរូបរាងដ៏សង្ហារបស់លោក។ តែលើកនេះ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះ គឺថាមេដឹកនាំកូរ៉េខាងជើងរូបនេះ មានបង្គន់ចល័តដែលអាចយកទៅគ្រប់ទីកន្លែងបាន។
ក្នុងនោះ មូលហេតុក្រោយរឿងរ៉ាវនេះ ព្រោះតែលោក គីម ជុងអ៊ុន មិនទុកចិត្តបន្ទប់ទឹកសាធារណៈនោះទេ។បើតាមប្រភពព័ត៍មាន បានរាយការណ៍មកថា កំពូលមេដឹកនាំកូរ៉េខាងជើងរូបនេះ មានបង្គន់ផ្ទាល់ខ្លួន ដែលបំពាក់បង្កប់នៅក្នុងរថយន្តទាំងអស់របស់លោក ហើយលោកប្រើប្រាស់តែបង្គន់នៅក្នុងរថយន្តទាំងនោះប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូម្បីតែរថយន្ត Mercedes-Benz ដែលការពារគ្រាប់កាំភ្លើងរបស់លោក គីម ជុងអ៊ុន ក៏ត្រូវបានកែប្រែ ដូច្នេះ មេដឹកនាំរូបនេះអាច "ការពារលាមករបស់លោក" បាន។ ក្នុងនោះ រថភ្លើងផ្ទាល់ខ្លួនរបស់លោក គីម ជុងអ៊ុន ក៏ដូចជារថយន្តធុនតូច ឬមធ្យមដែលមេដឹកនាំរូបនេះ ធ្វើដំណើរផងដែរ ពោលគឺមានបន្ទប់ទឹកពិសេសសម្រាប់តែលោកប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ អង្គរក្សរបស់លោកត្រូវបានបញ្ជាឲ្យឃ្លាំមើលបង្គន់ផ្ទាល់ខ្លួនរបស់លោក ហើយប្រសិនបើរកឃើញថាមាននរណាម្នាក់ប្រើវា អាចនឹងត្រូវមានទោសប្រហារជីវិតថែមទៀតផង។ តាមប្រភពដដែលបានឱ្យដឹងថា ការដែលមេដឹកនាំ លោក គីម ជុងអ៊ុន បានធ្វើការសម្រេចចិត្តបែបនេះ ដោយសារតែលោកមិនចង់ឱ្យលា.មក ធ្លាក់ទៅក្នុងដៃសត្រូវ ព្រោះវាមានព័ត៌មានអំពីស្ថានភាពសុខភាពរបស់រូបលោក។
សូមបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ក៏មានការជជែកដេញដោលគ្នាយ៉ាងសម្បើមជុំវិញស្ថានភាព និងសុខភាពរបស់មេដឹកនាំរូបនេះផងដែរ ខណៈដែលរូបលោក បានស្រកទម្ងន់ដល់ទៅ ២០គីឡូក្រាមពីទម្ងន់ឯណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]