បរទេស៖ យោងតាមសារព័ត៌មាន The Sun តារាសម្តែងប្រុស Tom Holland បានទិញអចលនទ្រព្យតម្លៃ ៣ លានផោន (ជាង ៤ លានដុល្លារ) នៅទីក្រុង Richmond ទីក្រុងឡុង ប្រទេសអង់គ្លេសកាលពីខែមុន ដែលរូបលោក បាន​រៀប​នឹងទៅ​នៅ​ជាមួយ​មិត្ត​ស្រី ត្រូវជាតារាស្រី Zendaya នៅ​ទី​នោះតែម្តង។

ក្នុងប្រភពដដែលបាននិយាយថា គូស្នេហ៍តារានៃតួអង្គខ្សែភាគយន្ត «Spider-Man: No Way Home» គ្រោងនឹងចំណាយប្រាក់ ជាង ៣ សែនដុល្លារបន្ថែមទៀត ដើម្បីសាងសង់កន្លែងហាត់ប្រាណ រោងកុន និងបន្ទប់ក្រោមដីរមណីយដ្ឋានក្នុងផ្ទះទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេត្រូវបានឲ្យដឹងថា នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក Zendaya ក៏មាន​ផ្ទះ​ល្វែង​តម្លៃ ៣ លាន​ដុល្លារផងដែរ តែយ៉ាង​ណា​មិញ នាង​ចង់​ផ្លាស់​ទៅ​ទីក្រុង​ឡុងដ៍ ដើម្បី​បាន​ស្និទ្ធស្នាល​ជាមួយ​មិត្ត​ប្រុស​របស់​នាង ដែលផ្ទះ​ថ្មី​របស់​អ្នក​ទាំង​ពីរ​មាន​ទីតាំង​នៅ Kingston upon Thames ជិត​ផ្ទះ​ល្វែង​ដែល​មិត្តប្រុសរបស់ រស់នៅ​ជាមួយ​កាល​ពី​កុមារភាព។

ត្រឡប់ទៅវិញ Zendaya និង Tom Holland ស្គាល់គ្នាយូរណាស់មកហើយ រហូតដល់ឆ្នាំ ២០១៦ ពួកគេបានស្និទ្ធស្នាល និងស្រលាញ់គ្នាក្នុងពេលថតរឿង «Spider-Man: Homecoming» ជាមួយគ្នា។

នៅដើមខែកក្កដា ឆ្នាំ ២០២១ គូស្នេហ៍តារាមួយគូនេះត្រូវបានគេប្រទះឃើញថើបគ្នានៅក្នុងឡាន ខណៈពេលដែលឈប់នៅភ្លើងក្រហមនៅ Silver Lake (Los Angeles)  នៅជិតផ្ទះម្តាយរបស់ Zendaya ដោយក្នុងនោះ អ្នកទាំងពីរ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ជុំវិញ​ខ្លួន​ទេ ដោយ​សារភាព​​ស្នេហាបើកចំហររបស់ពួកគេ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
ផ្ទះដែលគេបានទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]