កូរ៉េខាងត្បូង៖ គូស្នេហ៍តារា Park Shin Hye និង Choi Tae Joon ថ្មីៗនេះបានភ្ជាប់ពាក្យនឹងគ្នា បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល៤ ឆ្នាំ។ អ្នកទាំងពីរបានចាប់ផ្ដើមទាក់ទងគ្នានៅចុងឆ្នាំ ២០១៧ បន្ទាប់ពីបានជួបគ្នានៅនាយកដ្ឋានមហោស្រព និងភាពយន្តនៃសាកលវិទ្យាល័យ Chung Ang។ អ្នកទាំងពីរបានសារភាពថា ពួកគេបានណាត់ជួបគ្នាកាលពីខែមីនា ឆ្នាំ២០១៨ ។
ជាក់ស្តែង ដូច Park Shin Hye និង Choi Tae Joon គូស្នេហ៍តារាល្បី ៗ ជាច្រើនគូបានទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដែលកំពុងទទួលបានការចាប់អារម្មណ៍ ខណៈដែលអ្នកគាំទ្រជាច្រើនកំពុងងឿងឆ្ងល់ថាតើពួកគេនឹងរៀបការជាមួយគ្នាដែរឬទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចូលឆ្នាំថ្មីនេះ គូស្នេហ៍តារាទាំងនេះកំពុងបន្តស្រលាញ់គ្នា ហើយកំពុងទទួលបានការចាប់អារម្មណ៍ថានឹងរៀបការនៅពេលណា។ ដូច្នេះ ខាងក្រោមនេះគឺជាគូស្នេហ៍តារាល្បីៗដែលមានទំនាក់ទំនងស្នេហាមួយរយៈក្នុងវិស័យសិល្បៈកូរ៉េ តែយ៉ាងណា ពួកគេមិនទាន់រៀបការនៅឡើយ មកដល់ពេលនេះ។
Park Se Young និង Kwak Jung Wook
Park Se Young និង Kwak Jung Wook ថ្មីៗនេះបានប្រកាសថាពួកគេនឹងភ្ជាប់ពាក្យបន្ទាប់ពីទំនាក់ទំនងអស់រយៈពេលប្រាំបួនឆ្នាំ។ អ្នកទាំងពីរបានប្រកាសតាមរយៈភ្នាក់ងាររបស់ពួកគេថានឹងរៀបការនៅខែកុម្ភៈនេះ។ Park Se Young និង Kwak Jung Wook បានប្រកាសពីទំនាក់ទំនងរបស់ពួកគេកាលពីឆ្នាំ ២០១៣ ហើយបានបន្តទំនាក់ទំនងដ៏មានស្ថិរភាពរបស់ពួកគេអស់រយៈពេល ៩ ឆ្នាំ។
Shin Min Ah និង Kim Woo Bin
Shin Min Ah និង Kim Woo Bin បានជួបគ្នានៅឆ្នាំ ២០១៥ បន្ទាប់ពីពួកគេបានជួបគ្នានៅឯការថតផ្សាយពាណិជ្ជកម្មមួយ។ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទំនាក់ទំនងស្នេហារបស់ពួកគេបាន កើតឡើងនៅក្នុងឆ្នាំ២០១៥អ្នកទាំងពីរបានសារភាពយ៉ាងរហ័សនូវទំនាក់ទំនងរបស់ពួកគេ ហើយបន្តទំនាក់ទំនងរបស់ពួកគេអស់រយៈពេល៧ឆ្នាំ។ ជាពិសេស Shin Min Ah បានស្នាក់នៅក្បែរ Kim Woo Bin ខណៈពេលដែល តារាសម្តែងប្រុសរូបនេះ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក តាំងពីឆ្នាំ ២០១៧ហើយថែមទាំងទទួលបានការសរសើរចំពោះស្នេហាស្មោះស្ម័គ្ររបស់ពួកគេ។
Se7en និង Lee Da Hae
នៅពេលដែល Se7en និង Lee Da Hae បានសារភាពពីទំនាក់ទំនងរបស់ពួកគេក្នុងឆ្នាំ ២០១៦ ពួកគេបានទាក់ទងគ្នាអស់រយៈពេលមួយឆ្នាំហើយ។ អ្នកទាំងពីរគឺជាអ្នកស្គាល់គ្នា ខណៈពួកគេទាំងពីរស្ថិតក្នុងវិស័យសិល្បៈដូចគ្នា។ ពួកគេបានបន្តទំនាក់ទំនងអស់រយៈពេល៧ឆ្នាំមកហើយ ហើយបានបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកជាសាធារណៈរួចមកហើយ។
Nam Goong Min និង Jin Ah Reum
Nam Goong Min និង Jin Ah Reum បានជួបគ្នានៅក្នុងពិព័ណ៍ខ្សែភាពយន្តឯករាជ្យមួយកាលពីឆ្នាំ២០១៥ ហើយបានចាប់ផ្តើមបង្កើនក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ក្រោយថតរឿង អ្នកទាំងពីរបានក្លាយជាគូស្នេហ៍ និងបន្តស្រលាញ់គ្នារហូត។ សូម្បីតែពេលនេះ Nam Goong Min អញ្ជើញមិត្តស្រីមកសម្ភាសន៍ ដើម្បីបង្ហាញពីក្តីស្រលាញ់ចំពោះនាងថែមទៀតផង។
Lee Dong Hwi និង Jung Ho Yeon
Lee Dong Hwi និង Jung Ho Yeon បានទាក់ទងគ្នាអស់រយៈពេល៧ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ ។ ភ្លាមៗបន្ទាប់ពីទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងរឿង 'Reply 1988'។ ក្នុងនោះដែរ Lee Dong Hwi បានសារភាពថា លោកមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែល កញ្ញា Jung Ho Yeon ។ អ្នកទាំងពីរបានចែករំលែកទំនាក់ទំនងរបស់ពួកគេតាមបណ្តាញសង្គមខណៈពួកគេបង្ហោះរូបភាពផ្សេងៗទៀតផង។
Dawn និង HyunA
Dawn និង HyunA ប្រហែលជាគូស្នេហ៍ K-pop ដែលលេចធ្លោជាងគេ នៅក្នុងវិស័យ K-pop ខណៈដែលតារាសម្តែងទាំងពីរ ធ្លាប់បានទម្លាយដោយមោទនភាពនូវទំនាក់ទំនង និងស្នេហារបស់ពួកគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ត្រឡប់ទៅឆ្នាំ ២០១៨ អ្នកទាំងពីរបានប្រកាសពីទំនាក់ទំនងរបស់ពួកគេ ហើយបានពន្យល់ថា ពួកគេបានទាក់ទងគ្នាអស់រយៈពេល ២ ឆ្នាំហើយ។ ដូច្នេះហើយ អ្នកទាំងពីរបានបន្តសាងស្នេហ៍រយៈពេល៦ឆ្នាំមកហើយ មកទល់ពេលនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]