កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាស្រី Kim Tae Hee បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីទូរទស្សន៍មួយ ដោយនៅក្នុង​កម្មវិធី​នេះ នាង​បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​រូប​ភាព​បែបសុភាព និង​ស្រស់​ស្អាត។

ជាពិសេស តារាស្រីរូបនេះ ស្រាប់តែបានធ្វើឲ្យទស្សនិកជនកាន់តែញាប់ញ័រ បន្ទាប់ពីបានបង្ហាញពីការ​ថត​នៅ​ពីខាង​ក្រោយ​ឆាក​ ជាមួយនឹងការតុបតែងខ្លួន ​ដើម្បី​លើក​សម្រស់​តាម​បែបធម្មជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ពេល​អ្នក​ជំនាញ​ធ្វើ​ការ​ផាត់មុខទៅដល់ Kim Tae Hee ក៏បានបង្ហាញ​ពី​ទម្រង់មុខ ក៏ដូចជាស្បែកម៉ត់រលោងភ្លឺថ្លា និងមានសញ្ញាភាពចាស់នៅពេល ដែលនាងញញឹមតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ​រូប​រាង​វិញ តារាស្រីរូបនេះ នៅតែបង្ហាញពីភាពទាក់ទាញរបស់ខ្លួនបានជាប់ជានិច្ច ដោយមាន​រាង​កាយស្លីមស្ដើង ដែលជាការរក្សាបានយ៉ាងល្អបំផុត មើលទៅដូចកាលពីនៅក្មេងវ័យ បើទោះបី​នាង​បានសម្រាលកូន​​២​ទៅហើយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Tae Hee
Kim Tae Hee
Kim Tae Hee និង ស្វាមី
Kim Tae Hee និង ស្វាមី
Kim Tae Hee និង ស្វាមី
Kim Tae Hee
Kim Tae Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]