សេអ៊ូល៖ នៅថ្ងៃទី ៣១ ខែមករាផលិតកម្ម HYBE Labels បានធ្វើការប្រកាសអំពីស្ថានភាពសុខភាពរបស់ Jimin ក្រុម BTS ដែលតារាប្រុសរូបនេះ មានជំងឺរលាកខ្នែងពោះវៀន ថែមទាំងបានឆ្លងជំងឺកូវីដ ១៩ទៀតផង។
ក្នុងគេត្រូវបានគេដឹងថានៅថ្ងៃទី ៣០ ខែមករា តារាប្រុសរុបនេះ ស្រាប់តែមានអារម្មណ៍ឈឺពោះភ្លាម ៗ និងថែមទាំងមានអាការៈ ឈឺបំពង់កផងដែរ ដោយបានត្រូវគេបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ធ្វើតេស្ដ PCR និងការធ្វើរោគវិនិច្ឆ័យភ្លាមៗតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាលទ្ធផល Jimin ទទួលបានលទ្ធផលវិជ្ជមានសម្រាប់កូវីដ១៩ ក្នុងពេលតែមួយជាមួយ នឹងខ្លួនមានជំងឺរលាកខ្នែងពោះវៀនស្រួចស្រាវដែលធ្វើឲ្យរូបលោក ត្រូវធ្វើការវះកាត់ខ្នែងពោះវៀននៅព្រឹកព្រលឹមថ្ងៃទី ៣១ ខែមករាថ្ងៃបន្ទាប់។
ទៀតសោត ការវះកាតទទួលបានជោគជ័យ ហើយបច្ចុប្បន្ន Jimin កំពុងសម្រាកព្យាបាល រួមផ្សំជាមួយនឹងការព្យាបាលកូវីដ១៩ ចំណែក តារាប្រុសមានការអាការៈឈឺបំពង់កស្រាល ក៏ប៉ុន្តែវាបានប្រសើរឡើង។ HYBE Labels ក៏បានប្រកាសដែរថា Jimin មិនបានទាក់ទងជាមួយសមាជិកក្រុម BTS ថ្មីៗនេះទេ។
ជាមួយដំណឹងមួយនេះ ភអំពីសុខភាពរបស់ Jimin នៅដើមឆ្នាំ បានធ្វើឱ្យអ្នកគាំទ្ររាប់លាននាក់ព្រួយបារម្ភ ក៏ដូចជា មនុស្សជាច្រើនក៏បានបញ្ចេញមតិ ជូនពរ Jimin ឆាប់ជាសះស្បើយ នាពេលខានមុខដូច្នេះដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]