ប​រទេស៖ ថ្ងៃនេះ (៣១ មករា) អ្នកយកព័ត៌មានបានផ្តិតយករូបភាពតារាចម្រៀងនារី Rihanna កាន់ដៃមិត្តប្រុស ASAP Rocky ពាក់អាវពណ៌ផ្កាឈូក និងបង្ហាញក្បាលពោះជាផ្លូវការ ដែលត្រូវបានដឹងថានាងកំពុងពរពោះជាលើកដំបូង។

តួយ៉ាង ដោយមិនសង្ស័យ ម្ចាស់បទ Umbrella រូបនេះ បានឆ្លៀតឱកាសពិសេសមួយនេះ បានប្រកាសជាផ្លូវការអំពីដំណឹងមានផ្ទៃពោះជាមួយមិត្តប្រុស Rap ដ៏ល្បីរបស់នាង បន្ទាប់ពីទាក់ទងគ្នាបានជាងមួយឆ្នាំកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទំព័រ The People បាននិយាយថា អ្នកយកព័ត៌មានបានចាប់យករូបភាពនៃគូស្នេហ៍ ដ៏សប្បាយរីករាយមួយគូដែលកំពុងដើរជាមួយគ្នានៅតាមផ្លូវក្នុងទីក្រុងញូវយ៉ក ដោយក្នុងនោះ Rihanna មិនអាចលាក់ភាពរីករាយរបស់នាងបានទេ នាងតែងតែញញឹម ថែមទាំងអៀន ពេលនៅជាមួយមិត្តប្រុសរបស់នាង ខណៈគេបានផ្តិតយករូបអ្នកទាំងពីរ។

ត្រឡប់កាលពីខែធ្នូ ឆ្នាំ ២០២១ ប្រព័ន្ធផ្សព្វផ្សាយបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា Rihanna មានផ្ទៃពោះ ដូចដែលបានបង្ហាញដោយរូបថតពេញលើបណ្តាញសង្គម នៅពេលតារាចម្រៀងរូបនេះបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ។

ទោះជាយ៉ាងណាក៏ដោយ តារាចម្រៀងស្រី Barbados រូបនេះ បានផ្តល់ចម្លើយមិនច្បាស់លាស់ នៅពេលសួរអំពីការមានផ្ទៃពោះរបស់នាង រហូតមកដល់ពេលនេះ គ្រប់យ៉ាងបានទម្លាយ ហើយសេដ្ឋីនី វាល់ពាន់លានដុល្លាររូបនេះ នឹងក្លាយជាម្តាយឆាប់ៗដូច្នេះដែរ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]