ថៃ៖ ជឿជាក់ថា គ្រប់គ្នាប្រាកដជាបានស្គាល់ តារាជើងចាស់ លោក Apu Montree ​ដែលជាសិល្បករសម្ដែងដ៏មានប្រជាប្រិយភាព និងបានបញ្ចេញនូវសមត្ថភាពសម្ដែងនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដែលធ្វើលោកមានឈ្មោះបោះសម្លេងមកទល់នឹងសព្វថ្ងៃនេះ។ 

ដោយឡែក ក្រៅពីការងារសិល្បៈហើយ ថ្មីៗនេះ លោក Apu Montree ស្រាប់តែធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ ទៅលើរឿងឯកជនរបស់តារាប្រុសរូបនេះ បន្ទាប់ពីចេញមកបង្ហាញនៅក្នុងកម្មវិធីមួយ ក្នុងការលាតត្រដាងសេចក្តីស្រលាញ់ចំពោះភរិយារបស់ខ្លួន ដែលមានជាង ៤០ឆ្នាំមកហើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះ លោក Apu Montree ថែមទាំងបង្ហើបទៀតថា លោកមានមិត្តស្រីតែម្នាក់គត់ ព្រមទាំងជាភរិយាមកទល់បច្ចុប្បន្ននេះ ក្នុងពេលដែលបានរៀបថា អ្នកទាំងពីរ ធ្លាប់ជាមិត្តនឹងគ្នានៅសាកលវិទ្យាល័យ និងបានសិក្សាជាមួយគ្នា ហើយក៏បានចូលចិត្តមិត្តស្រីរបស់ខ្លួន។ យ៉ាងណាមិញ ជាង​៤០​ឆ្នាំ​មក​នេះ​ តារាប្រុស ក៏បានបង្ហាញពីភាពលំបាក ព្រោះ​អ្នកទាំងពីរ​មិន​ចូល​ចិត្ត​ឈ្លោះ​ជាមួយ​អ្នក​ណា​ទេ ដែលគិតថា វាគឺជាការខ្ជះខ្ជាយពេលវេលាជីវិត និងមនុស្សក្នុងគ្រួសារកាន់តែច្រើន ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Apu Montree
Apu Montree
Apu Montree
Apu Montree
Apu Montree
Apu Montree

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]