សេអ៉ូល៖ ថ្មីៗនេះ V សមាជិកក្រុមចម្រៀងបុរស BTS បានចូលរួមជាមួយ តារាស្រី Kylie Jenner និង តារាបាល់ទាត់ Cristiano Ronaldo លើប្រធានបទ មនុស្សតែ ៣នាក់គត់នៅលើពិភពលោក ដែលទទួលបានចំនួនចុចចូលចិត្ត លើសពី ១៥ លាននាក់នៅលើវីដេអូ Instagram។

ថ្វីត្បិត តារាប្រុសរូបនេះ ទើបតែមានអ្នកតាមដាន ៣៣ លាននាក់នៅលើ Instagram តែទោះជាយ៉ាងណារូបលោក អាចធ្វើរឿងមួយនេះ បើប្រៀបធៀបទៅនឹង តារាស្រី Kylie និង Ronaldo សុទ្ធសឹងមានអ្នកតាមដាន រាប់រយលានឯណោះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង Taehyung មិនត្រឹមតែកាន់កាប់កំណត់ត្រាមួយនេះ រូបលោក បានកាន់កាប់កំណត់ត្រាជាច្រើនផងដែរ មានដូចជា «តារា​បុរស​កូរ៉េ​ដែល​មាន​អ្នក​តាមដាន​ច្រើន​ជាង​គេ» «Kpop Idol ប្រុសដែលមានអ្នកតាមដានច្រើនជាងគេ» និង «តារាសម្តែង​ប្រុស​កូរ៉េ​ដែល​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​គេ»

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]