ចិន៖ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការប្រកាសលែងលះគ្នាជាផ្លូវការ អតីតគូស្វាមីភរិយា តារាស្រី Angelababy និងលោក Huang Xiaoming បានទាញយកចំណាប់អារម្មណ៍ពីហ្វេនៗទាំងមូល និងធ្វើឲ្យពួកគេ តាមដាន​រាល់​ទង្វើ​ក៏ដូចជា​ចង់​ដឹង ​ថា​តើ​អតីតប្ដប្រពន្ធមួយនេះ នឹង​មាន​សកម្មភាពបែប​ណា​បន្ទាប់​ពីចែកផ្លូវគ្នា។

នៅទីបំផុត បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនថ្ងៃ ស្រាប់តែនៅក្នុងថ្ងៃទី១ ក្នុងថ្ងៃចូលឆ្នាំចិន តារាស្រី Angelababy បានចេញមកបង្ហោះសារ ជូនពរឆ្នាំថ្មី នៅលើបណ្ដាញសង្គម ជា​មួយនឹងរូប​ភាព Selfie មួយចំនួន ដែល​មានភាពទាក់ទាញយ៉ាងខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅក្នុងនោះដែរ មិន​ត្រឹម​តែ​ជា​រូប​ថត​ Selfie ជាមួយនឹង​ផ្ទាំងស្ទីកគ័រ​ដ៏​គួរ​ឲ្យចាប់អារម្មណ៍ប៉ុណ្ណោះ​ទេ តែតារាស្រីរូបនេះ បង្ហាញ​ពី​សម្រស់ស្រស់ស្អាតលេចធ្លោមិនធម្មតា ​សាច់មុខរលោង និងទម្រង់មុខឃ្យូតគួរឲ្យស្រលាញ់ដូចជា កូនតុក្កតាមានជីវិត។

លើសពីនេះ ក៏មានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានលើកឡើងអំពីការផ្លាស់ប្តូរថ្មីរបស់នាង ដែលកំពុងតែបង្ហាញពីអារម្មណ៍​សុខ​ស្រួល មានភាព​វិជ្ជមាន​ និងកាន់តែស្រស់ស្រាយ ក្នុងការអបអរចូលឆ្នាំថ្មី៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy និង អតីតស្វាមី លោក Huang Xiaoming
Angelababy និង អតីតស្វាមី លោក Huang Xiaoming
Angelababy
Angelababy
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]