បរទេស៖ ពិតណាស់ ជីវិតគ្រួសារឯកជន របស់តារាស្រី វ៉ាន់ ម៉ូនិច ពីមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃ កាន់តែធ្វើឲ្យហ្វេនដែលជាអ្នកនិយមគាំទ្រតាមដានរូបនាង លួចច្រណែនមិនស្ទើរជាមួយនឹងសុភមង្គល ដ៏ពេញលេញមានស្វាមីដែលតែងតែយល់ចិត្តនៅក្បែរមើលថែគ្រប់ពេល រួមទាំងកូនប្រុសពីរនាក់ដ៏គួរឲ្យស្រលាញ់ទៀតផង។
ជាងនេះទៅទៀត បើទោះបីជា សព្វថ្ងៃ ម៉ូនិច បានបញ្ចប់ការងារសិល្បៈទាំងស្រុងទៅហើយក្តី ក៏អតីតតារាស្រីរូបនេះ នៅតែមានអ្នកគាំទ្រតាមដានពីជីវិតឯកជនរបស់នាងមិនដាច់នោះទេ ហើយជាពិសេសនោះ ម៉ូនិច ក៏តែងតែបង្ហាញសកម្មភាពរបស់ខ្លួនជាប្រចាំ នៅក្នុងបណ្ដាញសង្គមអ៊ីនស្តាក្រាម ឲ្យអ្នកទស្សនាបានឃើញជារឿយៗមិនឲ្យភ្លេចមុខនាងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះគឺ មួយរយៈក្រោយនេះ ម៉ូនិច ច្រើនបង្ហាញនូវភាពផ្អែមល្ហែមជាមួយស្វាមីដែលមើលទៅកាន់តែមានក្តីសុខជាពន់ពេក។ ជាក់ស្ដែង នាពេលថ្មីនេះ ស្រាប់តែ ម៉ូនិច និងស្វាមីបានធ្វើដំណើរកម្សាន្តហោះទៅប្រទេសបារាំង និងប្រទេសស្វីស មើលព្រិលធ្លាក់ រ៉ូមែនទិចតែពីរនាក់ប្តីប្រពន្ធយ៉ាងមានក្តីសុខ ធ្វើឲ្យអ្នកអត់គូលួចច្រណែន ជីវិតគូរបស់នាង ក៏ដូចជាជីវិតដ៏អភិជន ហាយរបស់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]