កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយ កាលពីថ្ងៃចន្ទ ទី៣១ មករា កន្លងទៅនេះ ថា លោកបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ តែយ៉ាងណា លោកមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន The Strait Times។
សូមបញ្ជាក់ថា មេដឹកនាំវ័យ ៥០ឆ្នាំរូបនេះ- បានទទួលចាក់វ៉ាក់សាំងពីរលើក និងដូសជំរុញរួច - បានប្រកាសកាលពីសប្តាហ៍មុនថា លោក បានដាក់ខ្លួន នៅដាច់ដោយឡែក បន្ទាប់ពីបានឆ្លងវីរុសនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ នាយករដ្ឋមន្ត្រីកាណាដារូបនេះ បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោក កាលពីថ្ងៃចន្ទថា៖ «ព្រឹកនេះ ខ្ញុំបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ។ តែពេលនេះ ខ្ញុំមានអារម្មណ៍ធម្មតា ហើយខ្ញុំនឹងបន្តធ្វើការពីផ្ទះ ក្នុងសប្តាហ៍នេះ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខភាពសាធារណៈ»។
Trudeau ដែលបានទទួលវ៉ាក់សាំងលើកទីបីរបស់លោក កាលពីខែមករាបានជំរុញឱ្យប្រជាជនកាណាដាទទួលថ្នាំបង្ការ និងជំរុញ ខណៈដែលប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងកូវីដ១៩ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីអូមីក្រុង។
ខេត្ត Ontario ជាកន្លែងដែល Trudeau រស់នៅក្នុងរដ្ឋធានី Ottawa ប្រទេសកាណាដា តម្រូវឱ្យមនុស្សនៅដាច់ដោយឡែកបន្ទាប់ពីការប៉ះពាល់នឹង Covid រយៈពេល 10 ថ្ងៃ ប្រសិនបើមិនបានចាក់វ៉ាក់សាំង។
Ontario ដែលជាខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសកាណាដា ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងវិធានការប្រឆាំងកូវីដ១៩ ចាប់ពីថ្ងៃច័ន្ទ ដោយអនុញ្ញាតឱ្យភោជនីយដ្ឋាន បារ កន្លែងកីឡា និងរោងកុនអាចបើកឡើងវិញបាន។
គួររម្លឹកផងដែរថា ប្រទេសកាណាដា បានកត់ត្រាករណីឆ្លងកូវីដ១៩ ជាង ២.៩ លានករណី និងមានអ្នកស្លាប់ជាង ៣៣,០០០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះមក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]