ភ្នំពេញ៖ ដើម្បីចាប់ផ្ដើមទំព័រឆ្នាំថ្មី CHARLES & KEITH បានបង្ហាញជូននូវយុទ្ធនាការនិទាឃរដូវឆ្នាំ ២០២២ ដែលមានកញ្ញា KRYSTAL ជាឯកអគ្គរដ្ឋទូតតំណាងពិភពលោកដំបូងរបស់ខ្លួន នាំមកនូវស្ទាយ៍ទាន់សម័យ និងភាពស្រស់ស្រាយរីករាយនៅក្នុងទឹកដីអច្ឆរិយៈពោរពេញដោយផ្កានារដូវនេះ។
ខូលិកសិននិទាឃរដូវ ២០២២ នេះបានឆ្លុះបញ្ចាំងពីសួនផ្កាដ៏រស់រវើកអមដោយពន្លឺព្រះអាទិត្យយ៉ាងទាក់ទាញ។ ក្នុងនោះមានការថតបង្ហាញផលិតផល ដែលរំលេចដោយផ្កាពណ៌ភ្លឺស្រស់ស្រាយគួរឲ្យចាប់អារម្មណ៍នារដូវនេះ។ នេះជាការចាប់ផ្ដើមនៃយុទ្ធនាដំបូងបង្អស់របស់ Krystal ជាមួយនឹងម៉ាកយីហោចាប់តាំងពីនាងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសកលដំបូង ត្រូវបានចូលរួមថតដោយ Yoon Jiyong នៅទីក្រុងសេអ៊ូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់យុទ្ធនាការនេះ តារាស្រីរូបនេះបានស្ថិតនៅក្នុងសួនដ៏គួរឱ្យទាក់ទាញមួយ ដោយបានបង្ហាញខ្លួនជានារីឡូយឆាយក្នុងឈុតសម្លៀកបំពាក់ជាមួយនឹងកាបូប ស្បែកជើងដែលមានពណ៌ភ្លឺចែងចាំងសាកសមឥតខ្ចោះ ដែលបានឆ្លុះបញ្ចាំងពីអារម្មណ៍តុបតែងខ្លួនប្រចាំថ្ងៃរបស់នាង។
KRYSTAL បានលើកឡើងថា៖
កញ្ញា Krystal បានបង្ហាញកាបូប — the Koa — ដែលមានពណ៌បៃតងនិងពណ៌ទឹកក្រូចស្រស់ស្រាយសាកសមសម្រាប់រដូវកាលនេះ។ កាបូបបែបអតីតកាលដ៏ប្លែកភ្នែកនេះមានរាងជ្រុងដូចជាប្រអប់អមជាមួយនឹងគន្លឹះធំមួយ៖ នេះហើយជាកាបូបដែល Krystal តែងតែជ្រើសរើសនៅពេលដែលនាងចង់តុបតែងលម្អខ្លួនបែបទាន់សម័យ ជាមួយសំលៀកបំពាក់សាមញ្ញៗរបស់នាង។ កាបូបដែលទទួលបានការបំផុសគំនិតពីទសវត្សរ៍ឆ្នាំ 2000 ផ្សេងទៀតក៏ត្រូវបានដាក់បង្ហាញខ្លួនជាលើកដំបូងនៅក្នុងយុទ្ធនាការនេះដែរ រួមមានកាបូបស្ពាយ mini Aspen និង sculptural top-handle hobo bag ដែល កញ្ញា Krystal បានស្ពាយនៅលើស្មាបានបន្ថែមសោភ័ណភាពទៅដល់សម្លៀកបំពាក់របស់នាង។
តារាស្រីរូបនេះបានពាក់ស្បែកជើងម៉ូដថ្មីៗរបស់ CHARLES & KEITH ថតរូបនៅលើសាឡុងអមដោយផ្កាចម្រុះយ៉ាងស្រស់ប្រណិត ក្នុងនោះរួមមាន៖ ស្បែកជើងរាប ស្បែកជើងស៊ក និងស្បែកជើងជិតមុខ មានព្រីនរូបផ្កាដែលបង្ហាញពីអារម្មណ៍ស្រស់ស្រាយនៃនិទាឃរដូវ។ ម៉ូដស្បែកជើងដែល Krystal តែងតែជ្រើសរើសសម្រាប់រដូវក្ដៅគឺស្បែកជើង chunky Alex មានកែងក្រាស់ រចនាជាមួយនឹងខ្សែចងកជើង សាកសមពាក់ជាមួយរ៉ូបខ្លីដែលជាស្ទាយ៍ប្រចាំខ្លួនរបស់នាងបែបសាមញ្ញហើយឡូយឆាយ។
ខូលិកសិននិទាឃរដូវ ២០២២ នេះនឹងចាប់ដាក់លក់តាមបណ្ដាហាង និង តាមរយៈអនឡាញនៅពាក់កណ្ដាលខែ កុម្ភៈ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]