ភ្នំពេញ៖ ធនាគារប្រៃសណីយ៍កម្ពុជា (CPBank) បានបរិច្ចាគថវិកា ៤លានរៀល ជូន អង្គការអាហ្វេស៊ីបកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅក្នុងពិព័រណ៍គ្រួសារខ្ញុំលើកទី២ ក្នុងផ្សារអ៊ីអនម៉លសែនសុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីបរិច្ចាគថវិកាដោយផ្ទាល់ ធនាគារប្រៃសណីយ៍កម្ពុជា ក៏បានរៀបចំយុទ្ធនាការណ៍រៃអង្គាសថវិកាពីសប្បុរសជននានា ជូន អង្គការអាហ្វេស៊ីបកម្ពុជា ផងដែរ ដោយអំពាវនាវឱ្យសប្បុរសជនទាំងអស់បរិច្ចាគថវិកា ពីគ្រប់ធនាគារបានយ៉ាងងាយស្រួល ដោយគ្រាន់តែស្គែន KHQR របស់អង្គការអាហ្វេស៊ីបកម្ពុជា ដែលធនាគារប្រៃសណីយ៍បានរៀបចំជូន។
គូរបញ្ជាក់ផងដែរថា អង្គការអាហ្វេស៊ីបកម្ពុជា គឺជាអង្គការមួយដែលជួយការពារ គាំពារ និងធានាឱ្យបាននូវសិទ្ធិរបស់យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះដោយការជួញដូរ រំលោភបំពាន បៀតបៀន និងកេងប្រវ័ញ្ចផ្លូវភេទ តាមរយៈការផ្ដល់ជាជំរកការគាំពារសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជំនួយផ្នែកច្បាប់ ការអប់រំ ការបណ្ដុះបណ្ដាល និងសមាហរណកម្ម ដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅកាន់សហគមន៍វិញជាមួយស្ថេរភាព និងឯករាជ្យភាពផ្នែកហិរញ្ញវត្តុ។ អង្គការអាហ្វេស៊ីបកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1996 និងបានជួយការពារ និងគាំពារ យុវនារី និងកុមារីរាប់ពាន់នាក់រហូតមកដល់បច្ចុប្បន្ន។
លោកស្រី ឈួ ផេកជូ ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា នៃ ធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា៖
លោកស្រីបានបន្តថា៖
លោកស្រី ម៉ម សុម៉ាលី ស្ថាបនិក និងជានាយិការគ្រប់គ្រងរបស់ អង្គការអាហ្វេស៊ីបកម្ពុជា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និយោជិក និងអថិជនរបស់ ធនាគារប្រៃសណីយ៍ ដែលជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលបានរួមចំណែកជាមួយ អង្គការអាហ្វេស៊ីបកម្ពុជា ក្នុងការជួយយុវនារី និងកុមារីរងគ្រោះ។ ការរួមចំណែករបស់បងប្អូនសប្បុរសជន គឺជាការរួមចំណែកដ៏ធំធេងដើម្បីផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមជាថ្មីដល់យុវនារី និងកុមារីរងគ្រោះដែលកំពុងស្នាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទារបស់ អង្គការអាហ្វេស៊ីបកម្ពុជា។
គួរបញ្ជាក់ផងដែរថា ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុង ខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង (CANADIA Investment Holding Plc.) ប្រៃសណីយ៍កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង (Fullerton Financial Holdings Pte.)។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង ដែលគិតត្រឹមរយៈពេលជាង ៨ឆ្នំានេះ ធនាគារសម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារឆ្នើមមួយនៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រសរសើរពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។
បន្ថែមពីនេះ ធនាគារក៏មានសេវាចល័ត ដែលផ្តល់ភាពងាយស្រួល ដល់ប្រជាជនក្នុងការបង់វិក្កយបត្រទឹក ភ្លើង សំរាម បង់ពន្ធគ្រប់ប្រភេទ តាមរយៈសេវាធនាគារចល័ត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]