ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ មានរឿងរ៉ាវបទល្មើសចម្លែកមួយបានកើតឡើង ដោយគ្រូពេទ្យម្នាក់បានធ្វើសកម្មភាពប្ល.ន់ម៉ូតូពីជនរង.គ្រោះជានារីម្នាក់ ប៉ុន្តែមិនបានសម្រេច ហើយត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខចុះបង្ក្រា.បបានភ្លាមៗផងដែរ។

ដោយឡែក យោងតាមការបង្ហោះរបស់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចាក់ថា មានករណីបទល្មើសមួយបង្កឡើងដោយគ្រូពេទ្យម្នាក់បែ.កគំនិត មកចាប់របរប្ល.ន់ម៉ូតូ ត្រូវប៉ុន្តែអាវុធហត្ថភ្នំពេញ ចា.ប់បញ្ជូ.នទៅតុលាការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ធា.ក់ជនរង.គ្រោះយកម៉ូតូ១គ្រឿង នៅចំណុច ស្តុប ផ្លូវ១០០៣កែង ផ្លូវ៩២ មុខផ្សារទំនើប អ៊ីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី កាលពីនៅវេលាម៉ោង ៧.៤០នាទីព្រឹក ថ្ងៃទី២៩ ២០២២។

ជនសង្ស័យឈ្មោះ ហេង ពិសី ហៅ វិរៈ ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរពេទ្យ ស្នាក់នៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានជិះ Pass App មកចុះនៅ ស្តុបអ៊ីអន២ ហើយអង្គុយរង់ចាំធ្វើសកម្មភាព ធា.ក់គេយកម៉ូតូ រហូត ឃើញនារីម្នាក់ជិះម៉ូតូស្កុបពី តែម្នាក់ឯង ឈប់ស្តុបក្រហម រូបគេក៏ធ្វើសកម្មភាព ធា.ក់រុ.ញច្រាន នារីម្នាក់នោះ ធ្លា.ក់ពីលើម៉ូតូ រួចឡើងជិះម៉ូតូគេ.ចខ្លួន ស្រាប់តែនាទីម្នាក់នោះបានស្ទុះមកចាប់ជន.សង្ស័យភ្លាមៗ និងស្រែ.កឆោ.ឡោ ផ្អើ.លដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ចុះអន្តរាគមន៍ឃា.ត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅមូលដ្ឋាន អហខណ្ឌសែនសុខ តែម្ដង រីឯម៉ូតូត្រូវបាន អាវុធហត្ថ ប្រគល់ជូនជនរង.គ្រោះវិញ៕

ប្រភព៖ Phnom Penh Gendarmerie

សូមចូលទស្សនារូបភាពខាងក្រោម៖

ជនសង្ស័យដែលជាគ្រូពេទ្យ
ជនសង្ស័យដែលជាគ្រូពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]