ឡាវ៖ ប្រទេសឡាវ នឹងចាប់ផ្តើមសាកល្បងផលិតថ្នាំដើម្បីជួយព្យាបាលអ្នកញៀនថ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Laotian Times។
រោងចក្រឱសថលេខ៣របស់ប្រទេសឡាវ មានគម្រោងនឹងផលិតថ្នាំសម្រាប់ព្យាបាលអ្នកញៀនថ្នាំតាមយុទ្ធសាស្ត្ររបស់ក្រសួងសន្តិសុខសាធារណៈ។ ទម្រង់ថ្នាំគ្រាប់មួយ ត្រូវបានអនុម័តដោយនាយកដ្ឋានចំណីអាហារ និងឱសថ ក្រសួងសុខាភិបាល របាយការណ៍របស់ Vientiane Times ។ នាយករោងចក្រឱសថលេខ៣ លោកវេជ្ជបណ្ឌិត Lahounh Chanthabout មានប្រសាសន៍ថា៖ «ថ្នាំគ្រាប់នេះជាប្រភេទថ្នាំដែលមានឥទ្ធិពលលើប្រព័ន្ធប្រសាទរបស់អ្នកជំងឺ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបានមានប្រសាសន៍ថា៖ «នៅពេលប្រើប្រាស់ អ្នកជំងឺនឹងមានអារម្មណ៍ហាក់ដូចជាបានប្រើគ្រឿងញៀន»។
លោកវេជ្ជបណ្ឌិត Lahounh បាននិយាយថា ឱសថនេះដំណើរការដោយធ្វើត្រាប់តាមឥទ្ធិពលនៃសារធាតុញៀនពិតប្រាកដ ដោយរួមបញ្ចូលនូវសមាសធាតុដែលមានសកម្មភាពដូចទៅនឹងប្រភេទគ្រឿងញៀនដែលតម្រូវដោយអ្នកជំងឺ។
លោកវេជ្ជបណ្ឌិត Lahounh មានប្រសាសន៍បន្ថែមថា៖ «ទោះជាយ៉ាងណា ការព្យាបាលការញៀនអាចចំណាយពេលខ្លះ អាស្រ័យលើភាពធ្ងន់ធ្ងរនៃការញៀន»។
លោកវេជ្ជបណ្ឌិត Lahounh Chanthabout បន្ថែមថា៖ «ថ្នាំគ្រាប់មានអាយុកាលប្រើប្រាស់រយៈពេល ៣ ឆ្នាំបន្ទាប់ពីការផលិត ហើយដំណើរការផលិតទាំងមូល រួមទាំងការចែកចាយ និងការប្រើប្រាស់ត្រូវបានអនុញ្ញាតដោយផ្នែកពាក់ព័ន្ធ»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]