ចិន៖ នៅតែជារឿងដ៏គួរឲ្យសោកស្ដាយ និងត្រូវគេតាមដានពេញបណ្ដាញសង្គម បន្ទាប់ពី តារាស្រី Angelababy និង អតីតស្វាមី លោក Huang Xiaoming បានចេញមកប្រកាសជាផ្លូវការថា ពួកគេទាំងពីរ បានចែកផ្លូវគ្នាដោយសន្តិវិធី ព្រមទាំងបានបញ្ជាក់ថា នឹងនៅតែជាសមាជិកគ្រួសារតែមួយ ដោយរួមគ្នាចិញ្ចឹមកូនប្រុសរបស់អ្នកទាំងពីរ។ 

ប៉ុន្តែ ថ្មីៗនេះ កាលពីនៅថ្ងៃទី ១ ខែកុម្ភៈកន្លងទៅ តាមទំព័រ Sina បានរាយការណ៍ឲ្យដឹងថា តារាស្រី Angelababy និង លោក Huang Xiaoming បានផ្ដាច់ទំនាក់ទំនងគ្នា នៅលើបណ្តាញសង្គម ព្រមទាំងបានលុបការបង្ហោះ និងរូបភាពទាំងអស់ដែលបានទាក់ទងគ្នា ទៅវិញទៅមក បើសូម្បីតែការស្វែងរកឈ្មោះទាក់ទងនឹងកូនប្រុសរបស់ពួកគេ ក៏ត្រូវបានលុបចោលទាំងស្រុង នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាប្រុសស្រីទាំងពីរនាក់នេះ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានឃើញទង្វើ​នេះ​ ក៏បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការគិតថា អតីតប្ដីប្រពន្ធគូនេះ ​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​គ្នា​យ៉ាង​ច្បាស់លាស់ សូម្បី​តែ​មិត្តភាព ក៏មិន​ចង់​ធ្វើ​ជាមួយគ្នា បន្ទាប់ពីបែកគ្នា ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming
Angelababy
Angelababy
Angelababy
Angelababy និង Huang Xiaoming

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]