ការសល់កំទេចសុកក្នុងស្បូនកើតឡើងនៅពេលសុកធ្លាក់ចេញមិនអស់ពីស្បូន បន្ទាប់ពីសម្រាលរួច ៣០ នាទី។ ថ្វីត្បិតតែលក្ខខណ្ឌនេះកម្រកើតឡើង តែលក្ខខណ្ឌនេះអាច​បណ្តាល​ឱ្យម៉ាក់ៗបាត់បង់ជីវិតដោយសារឆ្លងមេរោគ ឬធ្លាក់ឈាមច្រើន។

បន្ទាប់ពីម៉ាក់ៗសម្រាលរួច ម៉ាក់ៗនឹងត្រូវទម្លាក់សុកក្នុងអំឡុង​ពេលស្បូន​កន្រ្តាក់​​ដែល​នឹង​មានរយៈពេល ៣០ នាទីបន្ទាប់ពីសម្រាលរួច មិនថាម៉ាក់ៗសម្រាលដោយធម្មជាតិ ឬសម្រាលដោយវះកាត់ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយ៉ាងណាក៏ដោយ សុក ឬផ្នែកខ្លះនៃសុកអាចមិនធ្លាក់ ហើយនៅ​សេស​សល់​ក្នុងស្បូនរបស់ម៉ាក់ៗ ពេលសម្រាលដោយធម្មជាតិ។

ម៉ាក់ៗដែលមានហានិភ័យខ្ពស់ក្នុងការមានសល់កំទេចសុកក្នុងស្បូនគឺជាម៉ាក់ៗដែល៖

  • ពពោះក្រោយអាយុ ៣០ ឆ្នាំ
  • សម្រាលមិនគ្រប់ខែ (សម្រាលមុនសប្តាហ៍ទី ៣៤)
  • ឈឺពោះសម្រាលយូរ
  • កូនស្លាប់ក្នុងផ្ទៃ
  • ស្បូនមានសភាពមិនប្រក្រតី

ហេតុអ្វីមានកំទេចសុកសល់ក្នុងស្បូន? កំទេចសុកសល់ក្នុងស្បូន​អាចកើត​ឡើង​ដោយសារ៖

  • សុកដុះពេញជញ្ជាំងស្បូន
  • ស្បូនឈប់កន្រ្ទាក់មុនសុកធ្លាក់អស់ ឬស្បូនកន្រ្តាក់មិនខ្លាំងដែល​ធ្វើ​ឱ្យ​សុក​ធ្លាក់​មិន​អស់ពីស្បូន
  • សុកទាំងមូល ឬផ្នែកខ្លះនៃសុកជាប់នឹងជញ្ជាំង​ស្បូនដោយសារសុក​បង្កប់​ជ្រៅក្នុង​ជញ្ជាំង​ស្បូន
  • សុកបង្កប់ជ្រៅក្នុងជញ្ជាំងស្បូនដោយសារមកពីស្នាមដែលសល់ពីការសម្រាល​ដោយវះកាត់ពីលើកមុន

ជាធម្មតាពេទ្យទម្លាក់សុកដោយវិធីណា?

ប្រសិនបើ​អ្នកម៉ាក់ៗសម្រាលដោយ​វះកាត់ នោះ​សុក​ក៏​នឹង​ត្រូវ​ទម្លាក់​បន្ទាប់​ពី​វះកាត់​យក​ទារកចេញរួច ហើយ​ប្រសិនបើម៉ាក់ៗសម្រាលតាមធម្មជាតិ ជាធម្មតាមានជម្រើសពីរក្នុងការទម្លាក់សុក។

ជម្រើសទីមួយឆ្មបនឹង​​ចាក់ចាក់​ថ្នាំ​ oxytocin ចូល​ភ្លៅ​របស់ម៉ាក់ៗក្នុង​ពេល​សម្រាល​ដែល​ធ្វើឱ្យស្បូនរបស់ម៉ាក់ៗកន្រ្តាក់ ដូច្នេះសុកនឹងធ្លាក់ចេញពីជញ្ជាំង​​​ស្បូន។ ម៉ាក់ៗ​ត្រូវការពេលប្រហែល ៣០ នាទីដើម្បីទម្លាក់សុក។

ជម្រើសទីពីរ ម៉ាក់ៗនឹងទម្លាក់សុកដោយមិនចាក់ថ្នាំ ឬអ័រម៉ូន​​ដែលអាចចំណាយ​​ពេលដល់ទៅមួយម៉ោង។

ឆ្មបអាចជួយម៉ាក់ៗក្នុងការទម្លាក់សុកដោយ៖

  • ជួយឱ្យម៉ាក់ៗងើបឡើងនោម
  • ឱ្យម៉ាក់ៗបំបៅកូនដោយទឹកដោះ
  • ម៉ាស្សាផ្នែកខាងលើស្បូនរបស់ម៉ាក់ៗអ្នកតាមរយៈការម៉ាស្សាពោះ
  • ឱ្យ​ម៉ាក់ៗផ្លាស់ប្តូរទីតាំងឥរិយាបថ (ឧទាហរណ៍៖ ប្តូរពីទៅឥរិយាបថ​អង្គុយ​​ទៅអង្គុយ​ចោងហោង)

ដើម្បីការពារការសល់កំទេចសុកក្នុងស្បូន ពេទ្យឆ្មបអាចទាញទង​សុកចេញ​ពីស្បូន​​ថ្នមៗ ប៉ុន្តែទងសុកអាចដាច់ ប្រសិនបើសុកមិនធ្លាក់ចេញពីជញ្ជាំងស្បូន ឬ​ដោយសារ​​ទងសុកស្តើងពេក។

ប្រសិនបើទងសុកដាច់ ឬសុកមិនធ្លាក់ចេញពីស្បូន ពេទ្យធ្មបអាច​ទម្លាក់​សុក​​ដោយ​បារ​សុក​ចេញ​ពីស្បូន។

ម៉ាក់ៗដែលមានសល់កំទេចសុកក្នុងស្បូនអាចមានការធ្លាក់ឈាមមុនធ្លាក់​សុក និង​មាន​​អាការៈ ឬរោគសញ្ញាក្រោយសម្រាលដូចជា៖

  • ក្តៅខ្លួន
  • ធ្លាក់ឈាមមានក្លិនស្អុយ
  • មានធ្លាក់កំទេចសុក
  • ធ្លាក់ឈាមច្រើន
  • ឈឺពោះខ្លាំង

ការសល់កំទេចសុកក្នុងស្បូនបន្ទាប់​ពី​សម្រាលរួចអាចបណ្តាលឱ្យម៉ាក់ៗមានគ្រោះថ្នាក់ ប្រសិនបើព្យាបាលមិនទាន់ពេល។ ដូច្នេះបើម៉ាក់ៗមានអាការៈ ឬរោគសញ្ញាណាមួយ​ដូចបានរៀបរាប់ខាងលើ​ ម៉ាក់ៗត្រូវប្រាប់ពេទ្យឆ្មបជាបន្ទាន់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]