រាជធានីភ្នំពេញ៖ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរកាត់ខ្សែចិន វៀតណាម ជាច្រើន បានចាប់ផ្ដើមទៅយកអំពៅខ្មៅ និងធូបពីព្រះវិហារចិន មួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជំនឿទៅយកអំពៅខ្មៅពីព្រះវិហារនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយពួកគាត់មានជំនឿថា ការយកអំពៅខ្មៅ និងធូបដែលដុតពីព្រះវិហារទៅគេហដ្ឋានវិញ នាំមកនូវជ័យលាភសំណាង ជាពិសេសគឺភាពរីកចំរើនសម្រាប់មុខរបរ។ នេះបើតាមការចុះផ្សាយរបស់ BTV News។
សូមជម្រាបផងដែរថា ការយកអំពៅខ្មៅ និងធូបដែលដុតពីព្រះវិហារចិន ទៅកាន់គេហដ្ឋាន ជាជំនឿសំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរកាត់ចិន។ ការទៅយកអំពៅនេះ ជារៀងរាល់ឆ្នាំតែងមានមនុស្សជាច្រើនរយនាក់ ទោះបីក្នុងស្ថានភាពមានវត្តមានកូវីដ-១៩ក្ដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការយកអំពៅខ្មៅ និងធូបដែលដុតពីព្រះវិហារទៅគេហដ្ឋាននេះ គឺចាប់ផ្ដើមពីម៉ោង ១២.០០ យប់ នៃថ្ងែសែន ដោយនឹងបន្តរហូតដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំចិន។
សម្រាប់ប្រជាពលរដ្ឋដែលទៅយកអំពៅខ្មៅ និងធូបពីព្រះវិហារចិន នៅថ្ងៃនេះ លើកឡើងថា ពួកគាត់មកយកជារៀងរាល់ឆ្នាំ ដោយមានជំនឿថា វាអាចនាំមកនូវភាពសុខសប្បាយសម្រាប់គ្រួសារ ជាពិសេសគឺធ្វើឱ្យការប្រកបរបរអាជីវកម្មរបស់ពួកគាត់រីកចំរើន លូតលាស់ដូចអំពៅ។
ចំពោះអំពៅខ្មៅក្នុងកំឡុងពេលនេះ គឺមានការដាក់លក់ជាច្រើននៅតាមដងផ្លូវ នៅពីមុខព្រះវិហារតែម្ដង។ តម្លៃចាប់ពី ២ម៉ឺនរៀល ដល់៤ម៉ឺនរៀល ក្នុង១គូ ទៅតាមទំហំ កម្ពស់នៃដើមអំពៅ។ ប្រជាពលរដ្ឋ ដែលមកយកអំពៅនិងធូប គឺត្រូវទិញអំពៅខ្មៅរួចយកចូលទៅក្នុងព្រះវិហារ ដើម្បីឱ្យម៉ុងសាយធ្វើពិធីកិច្ចជូន ចំពោះធូបវិញ ត្រូវចូលទៅដុតក្នុងព្រះវិហាររួចយកត្រឡប់ទៅគេហដ្ឋាន។
ក្នុងកំឡុងពេលនៃពិធីជំនឿ ដែលមានការជួបជុំមនុស្សជាច្រើននេះ ក៏មានការដាក់ទឹកអាល់កុលសម្រាប់លាងសម្អាតដៃ និងមានការពាក់ម៉ាសការពារបានល្អប្រសើរផងដែរ។ ក៏ប៉ុន្តែការរក្សាគម្លាតសុវត្ថិភាពវិញពុំទាន់អនុវត្តបានល្អប្រសើរនោះទេ៕
ប្រភព៖ BTV News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]