សេអ៊ូល៖ ភាពស្រស់ស្អាតគឺស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកមើល ហើយស្តង់ដារនៃភាពស្រស់ស្អាតគឺត្រូវផ្លាស់ប្តូរទៅតាមសម័យកាល។ យ៉ាងណាមិញ មានបុគ្គលដែលស័ក្តិសមនឹងស្តង់ដារនៃសម្រស់ដែលមនុស្សជាច្រើនចាត់ទុកថាស្អាតបំផុត។
ហេតុដូច្នេះ នេះគឺដូចគ្នាសម្រាប់ឧស្សាហកម្មកម្សាន្ត និងភាពយន្តកូរ៉េផងដែរ ដែលពេញមួយទស្សវត្សន៍កន្លងមកនេះ មានតារាសម្ដែង ក៏ដូចជាតារាៗ ក្នុងវិស័យ K-pop ដែលត្រូវបានជ្រើសរើសថាស្អាតជាងគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកលេងអ៉ីនធឺណែតម្នាក់បានចាប់ផ្ដើមការពិភាក្សាសហគមន៍តាមបណ្តាញសង្គម ដែលអ្នកនិយមលេងអ៉ីនធឺណែតអាចជ្រើសរើសតំណាងឲ្យសម្រស់ប្រចាំទសវត្សរ៍ ដែលចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០២០ ដោយពួកគេបានពិភាក្សាអំពីបុគ្គលដ៏ស្រស់ស្អាតបំផុតដែលតំណាងឱ្យរៀងរាល់ទសវត្សរ៍នីមួយៗ។
យោងតាមការបង្ហោះនោះ តារាសម្តែងស្រី Hwang Shin Hye ត្រូវបានជ្រើសរើសជាតារាស្រីដ៏ស្រស់ស្អាតបំផុតនៃទសវត្សរ៍ឆ្នាំ ១៩៨០ តារាសម្តែង Kim Hee Sun ត្រូវបានជ្រើសរើសក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយ Kim Tae Hee ត្រូវបានជ្រើសរើសជាតំណាងនៃភាពស្រស់ស្អាតនៃទសវត្សរ៍ឆ្នាំ ២០០០។
មិនត្រឹមតែប៉ុណ្ណោះ យោងតាមការអត្ថាធិប្បាយតារាស្រី Suzy ត្រូវបានជ្រើសរើសជាស្រីស្អាតបំផុតសម្រាប់ឆ្នាំ ២០១០ ខណៈដែល Han So Hwee ត្រូវបានជ្រើសរើសសម្រាប់ឆ្នាំ ២០២០៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
១. Hwang Shin Hye ទសវត្សរ៍ឆ្នាំ ១៩៨០
២. Kim Hee Sun ទសវត្សរ៍ឆ្នាំ ១៩៩០
៣. Kim Tae Hee ទសវត្សរ៍ឆ្នាំ ២០០០
៤. Suzy ទសវត្សរ៍ឆ្នាំ ២០១០
៥. Han So Hwee ទសវត្សរ៍ឆ្នាំ ២០២០
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]