ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន Shree Devis Cashew nut Industries Co., Ltd របស់ឥណ្ឌា គ្រោងចុះ MOU ទិញគ្រាប់ស្វាយចន្ទីឆៅ៨ម៉ឺនតោនក្នុងមួយឆ្នាំ។ បើតាម នាយកដ្ឋានកសិឧស្សាហកម្ម កម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីបានរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ តែការនាំចេញតិចតួច ដែលភាគច្រើនពឹងផ្អែកលើវៀតណាម។ ដូច្នេះ ការនាំចេញទៅឥណ្ឌា នឹងជួយផ្សព្វផ្សាយពីគុណភាពគ្រាប់សា្វយចន្ទីកម្ពុជាបានមួយចំណែកទៀតផងដែរ។
ដោយឡែក បើយោងតាមប្រសាសន៍របស់លោក ឈន់ សុភ័ក្ក្រ អនុប្រធានការិយាល័យ នៃនាយកដ្ឋានកសិឧស្សាហកម្ម បានបញ្ជាក់ប្រាប់ថា នៅថ្ងៃទី១ខែកុម្ភៈនេះថា បន្ទាប់ពីពិភាក្សាកាលពីថ្ងៃទី២៨មករា ក្រុមហ៊ុន Shree Devis Cashew nut Industries Co., Ltd របស់ឥណ្ឌា គ្រោងចុះMOU ទិញគ្រាប់ស្វាយចន្ទីឆៅចំនួន ៨ម៉ឺនតោនក្នុង១ឆ្នាំ នៅខែកុម្ភៈនេះ ខណៈកម្ពុជា កំពុងរៀបចំពង្រឹងគុណភាពផលិតផលឱ្យស្របតាមស្តង់ដារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីលើនេះទៀតលោក បន្តថា ក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីរាប់ម៉ឺនតោន ខណៈការនាំចេញបានតិចតួច ដែលភាគច្រើនត្រូវពឹងផ្អែកលើទីផ្សារប្រទេសវៀតណាម។ កន្លងទៅឥណ្ឌា បានទិញគ្រាប់ស្វាយចន្ទីពីវៀតណាមក្នុងចំនួនច្រើន ស្របពេលដែលគ្រាប់ចន្ទីទាំងនោះមានប្រភពពីកម្ពុជា។ ប៉ុន្តែ ថ្មីៗនេះ ក្រុមហ៊ុន បានងាកមកទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាវិញ។ ដូច្នេះ លោក រំពឹងថា ពិភពលោកនឹងស្គាល់ពីគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជាកាន់តែច្បាស់ តាមរយៈការនាំចេញទៅឥណ្ឌានេះ។
ជាមួយគ្នានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Shree Devis Cashew nut Industries Co., Ltd នេះ មានបំណងទិញស្វាយចន្ទីគ្រាប់តូច (មាន២០០គ្រាប់ស្មើ១គីឡូ) ខណៈកម្ពុជាមានតែស្វាយចន្ទីគ្រាប់ធំ និងគុណភាពខ្ពស់ ដោយលោកបានបញ្ជាក់ថា៖
ក្រៅពីនេះ លោកបានបន្តទៀតថា ទោះការចរចាមិនទាន់សម្រេច តែឥណ្ឌា ចង់ចុះ MoU ដើម្បីស្វែងរកទិញគ្រាប់ពីកម្ពុជាដដែល ខណៈគ្រាប់ធំ ចន្លោះពី១១០ ទៅ១៣០គ្រាប់ស្មើ១គីឡូ ដែលមានតម្លៃ១៥០០ដុល្លារក្នុង១តោន។
យ៉ាងណាមិញ បើមើលទៅតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២១ កម្ពុជា បាននាំចេញគ្រាប់ស្វាចន្ទីជាង ៩៣ម៉ឺនតោន កើនឡើង ៣២៨,៣៤ភាគរយ ដោយក្នុងនោះនាំចេញទៅវៀតណាមច្រើនជាងគេ រហូតដល់៩២ម៉ឺនតោន។ ក្រៅពីនោះនាំចេញទៅ ចិន ថៃ ឥណ្ឌា ជប៉ុន កូរ៉េ ហូឡង់ បង់ក្លាដែស ឡាវ ស្វីស តុងហ្គោ ហ្វីលីពីន បារាំង និងអារ៉ាប់៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]