ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីអ្នកឆ្លងកូវីដ១៩ នៅប្រទេសកម្ពុជា ដោយក្នុងនោះសង្កេតឃើញថា អ្នកកូវីដ១៩ប្រភេទអូមីក្រុង ហាក់បីដូចជាកើនឡើងជាងមុន ដែលតម្រូវឱ្យមានការសហការពីសំណាក់បងប្អូនទាំងអស់ ប្រកាន់ខ្ជាប់គោលការណ៍សុវត្ថិភាព ៣កុំ៣ការពារ។

ដោយឡែក យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការសរុបស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-ករណីឆ្លងសរុបថ្មី ៤៨នាក់​ នាំចូល៨នាក់ ឆ្លងក្នុងសហគមន៍៤០នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)

-ករណីជាសះស្បើយ ៩៥នាក់

-ករណីស្លាប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាជ្រាបជាដំណឹង និងថែរក្សាខ្លួនជៀសឆ្ងាយពីជំងឺកូវីដ១៩៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

ការប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]